ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា៖ «ស្ថានភាពនយោបាយបច្ចុប្បន្នមិនគួរត្រូវបានបកស្រាយឱ្យក្លាយទៅជាសកម្មភាពណាមួយ ដែលមានផលប៉ះពាល់អវិជ្ជមានមកលើផលិតកម្មប្រចាំថ្ងៃ និងសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មនេះទេ»។
GMAC បន្តថា៖ និយោជក និងកម្មនិយោជិតទាំងអស់ ព្រមទាំងសហជីព បាននិងកំពុងធ្វើការងារដូចធម្មតា និងដោយសន្តិភាពដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់ និងសេដ្ឋកិច្ចកម្ពុជា។ ការអភិវឌ្ឍនៃឧស្សាហកម្មរបស់យើងរហូតមកដល់ពេលនេះ បានយកប្រជាពលរដ្ឋរាប់លាននាក់ចេញពីភាពក្រីក្រ។ ការអភិវឌ្ឍបន្ថែមទៀត ត្រូវការឱ្យមានដើម្បីជួយប្រជាពលរដ្ឋដទៃៗទៀត ដែលនៅក្រីក្រនៅឡើយ៕
...
ដោយ៖ សុខ ខេមរា