ប្រធានាធិបតីអាមេរិកដូណាលត្រាំបានចុះហត្ថលេខាលើច្បាប់ ចំណាយសម្រាប់ការពារជាតិ នៅឆ្នាំ២០១៨ ដែលមានទឹកប្រាក់រហូតដល់ទៅ៧០០ពាន់លានដុល្លារ ។ជាមួយនឹងទឹកប្រាក់យ៉ាងច្រើននោះអាមេរិក និងបង្កើនសមត្ថភាពយោធា អាវុធ ឲ្យខ្លាំងជាងគេបំផុតនៅលើពិភពលោក។
សារព័តAFP បានផ្សាយថា៖ ច្បាប់ខាងលើ នឹងផ្តល់ប្រាក់រហូតដល់ទៅ៧០០ពាន់លានដុល្លារសម្រាប់ចំណាយរបស់ក្រសួងការពារជាតិនៅឆ្នាំ២០១៨ ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសនៅសេតវិមានថា ការអនុម័តច្បាប់ខាងលើ គឺជាការចាប់ផ្តើម ពង្រឹងកម្លាំងយោធាអាមេរិក កាន់តែខ្លាំងឡើង ដែលប្រទេសផ្សេងទៀតមិនអាចដើរទាន់ឡើយ។
ជាមួយនិងប្រាក់ចំណាយយ៉ាងច្រើននោះ មន្ទីរបញ្ចកោណអាមេរិក និងទិញយន្តហោះចម្បាំង ទំនើបៗបន្ថែមទៀត ដូចជា យន្តហោះ F-35 ,នាវាមុជទឹកដើរដោយថាមពលបរមាណូ ,រថក្រោះ M1 Abrams និង អភិវឌ្ឍន៍ប្រព័ន្ធកាំជ្រួចមីស៊ីលការពារ ឲ្យកាន់តែទំនើប ។
ការបង្កើនប្រាកចំណាយសម្រាប់ការពារជាតិ បន្ថែម ៧០ពាន់លានដុល្លារ បើប្រៀបធៀបនិងឆ្នាំ២០១៧ បានជ័យដល់កម្លាំងទាហានអាមេរិក បន្តរក្សានិងពង្រីកទីតាំងយោធា ជាង ២០០កន្លែងនៅជុំវិញពិភពលោក ។ ជាមួយគ្នានោះអាមេរិក បានធានាដល់ការដំណើរការ នៅក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានិស្ថាន អីរ៉ាក់និងស៊ីរី។
ជាមួយនិងប្រាក់ចំណាយរហូតដល់ទៅ ៧០០ពាន់លានដុល្លារ សម្រាប់ការពារជាតិ ប្រាក់ចំណាយច្រើនជាង ប្រទេស មហាអំណាចយោធាផ្សេងទៀតរហូតដល់ទៅ ៨បូកបញ្ចូលគ្នា ក្នុងនោះមានទាំងរុស្ស៊ី និងចិនជាដើម។
កន្លងមកច្បាប់ស្តីពីមូលនិធិឆ្នាំ២០១៨ ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តដោយមានសម្លេងគាំទ្រខ្ពស់ គឹ៣៥៦សម្លេងគាំទ្រនិង ៧០សម្លេងប្រឆាំង ។ ប៉ុន្តែព្រឹទ្ធសភាអាមេរិក មិនបានបញ្ចាក់ថាមូលនិធិខាងលើ និងត្រូវយកមកពីណានោះឡើយ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំនិងប្រកាសពីយុទ្ធសាស្ត្រ សន្តិសុខថ្មីនៅសប្តាហ៍ក្រោយ។ នៅក្នុងគម្រោងសន្តិសុខថ្មី អាមេរិក ផ្តោតទៅលើការការពារសន្តិសុខផ្ទៃក្នុង អាមេរិក។ ក្រៅពីនេះអាមេរិក និង បញ្ចាក់ពីការគំរាមកំហែងរបស់ប្រទេសមួយចំនួនដល់សន្តិសុខ និងផលប្រយោជនរបស់អាមេរិក ក្នុងនោះមាន រុស្ស៊ី អីរ៉ង ចិន និងកូរ៉េខាងជើង ព្រមទាំងក្រុមភេរវកម្មនានានៅជុំវិញពិភពលោក៕
ដោយ៖ មែវ សាធី