ធ្លាយរឿង អ៊ុក សុវណ្ណារីចូលច្រៀងឲ្យផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែអ្នកចម្រៀងខ្លួនក្មេងសំឡេងចាស់ កុមារី អ៊ុក សុវណ្ណារី បានបញ្ចប់ការចចាជាមួយផលិតកម្មថោនដើម្បីចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្មមួយនេះ។ ប្រភពថាមិនយូទេនាងនឹងបញ្ចេញបទចម្រៀងថ្មីលើកដំបូងក្រោយពីផុតកិច្ចសន្យាជាមួយទូរទស្សន៍ហង្ស ប៉ុន្មានខែខាងមុខ។
ក្មេងស្រី​តូច​មាន​សំឡេង​ពីរោះ​និយមច្រៀងបទចម្រៀងរបស់​អ្នកស្រី​រស់ សេរី​សុទ្ធា គឺ​កុមារី​អ៊ុ​ក សុ​វ​ណ្ណា​រី ទទួលបាន​ឡាញ់​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ទឹកដម​សំឡេង​របស់​នាង ​ថា មាន​ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ​កម្រ​រកបាន ។ នាងកាន់តែមានឈ្មោះល្បីក្រោយពីបានចូលប្រឡងក្នុងកម្មវិធីThe Voice Kid Cambodia រដូវកាលទី១កាលពីពេលកន្លងទៅ។ មុនពេលឡើងច្រៀងក្នុងកម្មវិធីនេះនាងក៏ធ្លាប់បានចូលច្រៀងនៅតាមកម្មវីធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើន ហើយនាងក៏ជាម្ចាស់ជ័យលាភីលេខ១នៃកម្មវិធីប្រឡងចម្រៀងកុមារ «ទេពកោសល្យកុមារ» របស់ទូរទស្សន៍អ៊ីធីវីកាលពីនាងមានអាយុ១០ឆ្នាំ។ នាងកាន់តែទទួលបានការចាប់អារម្មណ៍ក្រោយពេលលេចប្រតិកម្មពីអ្នកគាំទ្រមួយចំនួនជុំវិញគ្រូបង្វឹកសុគន្ធ នីសាមិនជ្រើសរើសនាងឲ្យចូលទៅដល់វគ្គផ្តាច់ព្រ័ត្រនោះ។ ថ្មីៗនេះនាងត្រូវបានគេទម្លាយថាបានចចាដោយស្ងាត់ៗជាមួយផលិតកម្មថោន ហើយពេលនេះនាងសម្រេចចិត្តជ្រើសរើសយកទ្រនំថោនរួចហើយដែរ។ ប្រភពបន្តថា នាងបានជ្រើសរសើចូលច្រៀងឲ្យផលិតកម្មថោនក្រោយពីផលិតកម្មនេះបានបើកផ្លូវ និងផ្តល់ឱកាសឲ្យនាងជាច្រើន ហើយនាងនឹងចូលច្រៀងជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មានការលើកឡើងថា នាងនឹងក្លាយជាគ្រាប់ពេជ្រសម្រាប់ផលិតកម្មនេះនៅថ្ងៃខាងមុខព្រោះតែសមត្ថភាពទេពកោសល្យពីកំណើតរបស់ក្មេងស្រីរូបនេះមានរួចជាស្រេចដែលត្រូវការការហ្វឹកហាត់ខ្លះៗបន្ថែមប៉ុណ្ណោះ។
​គួរបញ្ជាក់ដែរថា អ៊ុ​ក សុ​វ​ណ្ណា​រី ចេះច្រៀងតាំងពីអាយុ៥ឆ្នាំមកម្ល៉េះ។ នាងមាន​ឪពុក​ជា​មន្ត្រី​នគរបាល និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ។ សព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី​៧ ប៉ុន្តែនាង​បាន​ផ្អាក​រៀន​អង់គ្លេស​មួយ​រយៈ​ដោយសារ​តែ​ខ្វះ​ប្រាក់​បង់​សាលា​ឯកជន ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print