ភ្នំពេញ៖ ស្ត្រីម្នាក់ជាថៅកែហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ នៅថ្ងៃទី១៩ ខែមករា ត្រូវបាននគរបាល ការិយាល័យ ប្រឆាំង ការ ជួញ ដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ស្ត្រីរូបនេះឈ្មោះ ប៉ែន រ៉ានី អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះ លេខ6F ផ្លូវលឹម ឈាងហាក់ ទី៣ ភូមិកន្ទោក ខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការ ដ្ឋាននគរបាល រាជធានី ភ្នំពេញបានចុះប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាមួយកន្លែ ងយីហោ “តំលៃ ៣ $” ដែលស្ថិតនៅផ្ទះលេខ 6F ផ្លូវ លឹម ឈាងហាក់ទី៣ ភូមិកន្ទោកខាងជើងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងឃាត់ ខ្លួនថៅកែស្រី ម្នាក់និង មនុស្សស្រី៥ នាក់ក្នុ ងនោះ ក្មេងស្រីម្នាក់ជាអនីតិជនដែលជាប់ពាក់ព័ន្ធទៅនឹង ឭករណីប្រព្រឹត្តសញ្ចារកម្ម៕
ដោយ៖ ចេស្តា
Sent from my iPhone