មានហេតុការណ៍វាយប្រហារគ្រាប់បែក បង្ករឲ្យមានការខូចខាតជាទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងប្រទេសមីយ៉ានម៉ា បានបំផ្លាញផ្ទះជាច្រើនខ្នងនៅជិតខាង។ ប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់។
តាមការបញ្ជាក់របស់ប៉ូលិសមីយ៉ានម៉ាបានឲ្យដឹងថា៖ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២១ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុងហេតុការវាយប្រហារ គ្រាប់បែកទៅលើសាខាធនាគារ Yoma ស្ថិតនៅស្រុក Lashio ភាគខាងជើង ទីក្រុង Yangon ស្ថិតនៅក្នុងរដ្ឋ Shan។
ហេតុការណ៍វាយប្រហារខាងលើកើតឡើងនៅមុនពេលធនាគារបិទទ្វានៅវេលាម៉ោង ១៦និង៣០នាទីរសៀលថ្ងៃទី២១ខែកុម្ភៈ ។
ការបំផ្ទុះគ្រាប់បែកខាងលើមានកម្លាំងផ្ទុះខ្លាំង ធ្វើឲ្យផ្ទុះនៅជិតខាងជាច្រើនខ្នងត្រូវបំផ្លាញ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ពីវាយប្រហារខាងលើនៅឡើយ ។ ប៉ូលិសនៅក្នុងតំបន់ បានឲ្យដឹងថា៖ បានឡោមព័ទ្ធតំបន់ជុំវិញដើម្បីបើកការស្រាវជ្រាវ។
នេះជាលើកទីមួយហើយដែលមីយ៉ានម៉ារងការបំផ្លាញ ជាទ្រង់ទ្រាយធំនៅរដ្ឋធានី Yangon ។ កន្លងមកមានការវាយប្រហារកើតឡើង ជាច្រើនប៉ុន្តែស្ថិតនៅក្នុងរដ្ឋរ៉ាឃីន បង្កឡើងដោយ ក្រុមអិស្លាមជ្រុលនិយម រ៉ូហ៊ីងយ៉ា៕
ដោយ៖ មែវ សាធី