បោះឆ្នោតនៅមីយ៉ាន់ម៉ា គណបក្សប្រឆាំងទទួលជ័យជំនះ តែព្រួយបារម្ភ

ចែករំលែក៖

ទីបំផុត ការតស៊ូរបស់លោកស្រីអង់សានសូជីទទួលបានលទ្ធផលតបស្នងទៅនឹងអ្វីដែលលោកស្រីបានលះបង់សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា នោះគឺនាំមកនៅប្រជាធិបតេយ្យពិតប្រាកដ។ នៅព្រឹកថ្ងៃទី​៩ខែវិច្ឆិកា មេដឹកនាំគណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ NLD ជាគណបក្សប្រឆាំងធំបំផុតដឹកនាំដោយលោកស្រីអង់សានស៊ូជី បានថ្លែងសន្តរកថា ទៅកាន់មហាជន​ដោយមានការប្រុងប្រយ័ត្នបំផុត បើទោះបីគណបក្សនេះទទួលជ័យធំនេះលើដៃគូប្រជែងក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ។
មានប្រសាសន៍ទៅកាន់មហាជននៅទីស្នាក់ការកណ្តាលគណបក្ស​NLD លោកស្រីអង់សានស៊ូជី​បញ្ចាក់ថា ពេលនេះវាឆាប់ពេកដើម្បីអបអរសាទរ ដល់បេក្ខភាប​NLD ។ទន្ទឹមនិងនោះលោកស្រីស្នើរដល់តំណាងរាស្ត្ររបស់ខ្លួនមិនត្រូវមានពាក្យឌឺដងដល់គណបក្សចាញ់ឆ្នោតនោះឡើយ អាចបង្ករឲ្យមានអសន្តិសុខនៅក្នុងប្រទេស។

ទាំងនោះជាការប្រកាសរបស់លោកស្រីស៊ូជីទៅកាន់មហាជនមីយ៉ាន់ម៉ា ក្រោយការបោះឆ្នោត។ តាមការប្រកាសរបស់គណបក្ស​NLD លោកស្រីស៊ូជីក៏មានអសនមួយនៅក្នុងសភាផងដែរ នៅក្នុងការបោះឆ្នោតលើកនេះ។

អ្នកនាំពាក្យ គណបក្ស​NLD លោក Han Tha Myint មានការប្រុងប្រយ័ត្នពេលនិយាយថា គណបក្ស​ NLDទទួលបានជ័យជំនៈនោះ។

ជាមួយគ្នានេះ គណបក្សកាន់អំណាចមីយ៉ានម៉ាក៏បានប្រកាសទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនផងដែរ ដោយមិនមានសកម្មភាពជំទាស់នៅនិងលទ្ធផលបណ្តោះអាសន្ននោះឡើយ។

មេដឹកនាំគណបក្សកាន់អំណាចលោក​Htay Oo បានប្រកាស បរាជ័យនៅក្រោមគណបក្ស​NLD ដឹកនាំលោកលោកស្រីអងសានស៊ូជីដែលទទួលបានសម្លេងគាំទ្ររហូតដល់ទៅ​៨០ភាគរយក្នុងតំបន់ប្រជុំជនសំខាន់ៗរបស់មីយ៉ានម៉ា។

មេដឹកនាំគណបក្សកាន់អំណាចបានប្រកាសថា«យើងបានចាញ់ហើយ» ។ ការប្រកាស់ទទួលស្គល់នោះជារឿងមួយដ៏ប្រសើរបំផុត​ ទទួលបានការអបអរពីសហគមន៍អន្តរជាតិ។

លោក​Htay Oo បញ្ចាក់ថា​«យើងត្រូវតែស្វែងរកមូលហេតុថា​ ហេតុអ្វីបានជាចាញ» ។ លោកក៏បានបញ្ចាក់ទៀតថា គណបក្សរបស់លោកនិងទទួលយកនៅលទ្ធផលដោយគ្មានលក្ខណ ប៉ុន្តែយើងទាំងអស់គ្នាមិនទាន់ដឹងពីលទ្ធផលចុងក្រោយជាផ្លូវការនៅឡើយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print