វីជេ អាណូ សម្របសម្រួលលាក់បាំងរឿងអាស្រូវ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងចេ​ញសែ​កស្អុយ​រាប់​ម៉ឺន​ដុល្លា​រដើ​ម្បីដោះបំ​ណុល របស់​អតីតា​រាសម្តែង អា​ណូ បានខ្ច​រខ្ចាយ​កាន់​តែខ្លាំ​ងក្រោយ​ពេល​ហ្វេស​ប៊ុករ​បស់​តារាស​ម្តែង​ សឿ សុធា​រ៉ា ព្យា​យាមប​កអា​ក្រាត​មុខមា​ត់ពិ​ត និង​ព្រមាន​ចំណាត់​ការ​តាម​ផ្លូវច្បា​ប់។ ដំណឹង​ចុងក្រោ​យគឺនា​ងបា​នព្យាយា​មស​ម្របស​ម្រួល និងដោះ​ស្រា​យដោយ​សន្តិ​វិធីមុន​ពេលចំ​ណាត់​ការផ្លូ​វច្បាប់​ណាមួយ​ពីត្រូ​វ​បានធ្វើ​ឡើង​ពីម្ចា​ស់បំណុ​ល។

​ប្រភ​ពពីអ្ន​កសិល្បៈ​លើកឡើង​ថា អតី​តពិ​ធីករ និង​ជាម្ចាស់​ហាង​លក់បាយ​សាច់អាំ​ង អ្នក​នាង​អាណូ​ កំពុង​រត់​ខ្វែងដៃ​ខ្វែង​ជើងស​ម្រ​បសម្រួ​លនឹង​ម្ចាស់បំ​ណុល​ ដើម្បីប​ញ្ចប់ដំ​ណឹង​អាស្រូ​វដ៏ធំ​មួយ​នេះ។ ប្រភព​ពីអ្នក​សិល្បៈបា​នលើ​កឡើង​ថា ​មិន​មែន​មាន​ត្រឹមតែ​ចេញសែក​ស្អុយ​ទៅឲ្យ​ប្អូន​ថ្លៃអ្នក​នាង​សឿ សុធារ៉ា​ ចំនួន៥​ម៉ឺន​ដុល្លា​រអាមេ​រិកទេ គឺនៅ​មានម្ចា​ស់បំណុល​មួយ​ចំនួន​ទៀតកំពុ​ងតាម​កៀកកិត​ជិត អាណូ ​ព្រោះតែរឿង​បញ្ជា​ទិញ​រថយ​ន្តខ្សល់ ​និងរឿ​ង​បំណុល​នោះ។​ មានកា​រលើក​ឡើងដែរ​ថាការ​ដែលជ្រុ​លផុង​ខ្លួនជា​មួយបំណុ​លជាច្រើនព្រោះតែ​តារា​ស្រីរូ​បនេះ​ចាញ់​បោក​ប្រាក់​លើមុខ​ជំនួញ​ចាប់​តាំងពីមុ​នពេ​លនាងប​ង្ហាញមុខ​ក្នុង​វិស័យ​សិល្បៈវិ​ញម្ល៉េះ ទោះជាយ៉ា​ងណានា​ងក៏ព្យាយា​មដោះបំណុ​លបណ្តើ​រៗប៉ុ​ន្តែនៅមិ​នទាន់​ចាប់​សប់គ្រ​ប់ប៉ុណ្ណោះ​។

គួរបញ្ជាក់ដែរថាអតីតពិធីករប៉ុស្តិ៍លេខ៣ គឺអ្នកនាង វីជេ អាណូបានប្រកាសចូលសិល្បៈជាថ្មីកាលពីឆ្នាំមុនេះបន្ទាប់ពីបាត់មុខជិត១០ឆ្នាំ។ ក្រៅពីប្រកាសវិលរកសិល្បៈជាថ្មីនេះដែរនាងក៏បានបើកដំណើរការហាងលក់អាហារដ៏ល្បីមួយផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញតារាស្រីរូបនេះក៏ប្រទះនឹងដំណឹងអាស្រូវជាបន្តបន្ទាប់ ទាំងលេចចេញរឿងមានកូនស្រីបីនាក់ និងទាក់ទិនជុំវិញរឿងបញ្ជាទិញរថយន្តខ្យល់ពីបរទេសផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print