កាស៊ីណូ​នៅ​ច្រក​ដូង៧​ដើម បើកដំណើរការរំលោភអាជ្ញាប័ណ្ណ ខណះបេីកឱ្យពលរដ្ខខ្មែរចូលលែងដោយសេរី និងបើកសង្វៀនជល់មាន់ជាដើម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ​មកទល់និងពេលនេះច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្តត្បូង ត្រូវបាន​គេរាយការណ៍មកថា៖ មានការបើកដំណើរការអាជីវកម្ម​កាស៊ីណូ​មួយ​កន្លែង​ ​ជិត១​ខែមក​ហេីយ ក្នុងនោះរាល់អ្នកចូលលេងគេឃេីញ ភាគច្រើនលើសពី​៩០​ភាគរយនៃអ្នកចូល​សុទ្ធតែ​ពលរដ្ឋខ្មែរ​ ទោះជាមានសន្តិសុខ និងសមត្ថកិច្ចនៅពិនិត្យទីនោះក៏ដោយ។ 

   អ្នកឃើញសកម្មភាពនេះបានបញ្ជាក់ថា៖ ក្នុង​នោះ​សូម្បីតែ អ្នកមានលុយនៅស្រុកមេមត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ​ទាំងសុីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ ប្រកបដោយការវក់វង្វេងនូវអំពើអបាយមុខនេះ ដែលអាចប្រឈមទៅនឹងការបាត់បង់ទ្រព្យសម្បត្តិ ឬបង្កើតអោយមានបទល្មើសក្នុងសង្គម។ 

  ក្រៅពីកាសុីណូបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេង នៅមានករណីបើកសង្វៀនជល់មាន់យ៉ាងគគ្រឹកគគ្រែង ចាក់ភ្នាស់ សប្បាយហូរកញ្ចៀវ លាន់ឮ អឺងកងរំពង ទាំងខ្មែរ-វៀតណាម ក្លាយទៅជាតំបន់ បនល្បែងបែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាសុីណូស្របច្បាប់។ 

  ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាត  នេះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរអោយ ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាល នៃក្រសួងមហាផ្ទៃ គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វើអោយពលរដ្ឋខ្មែរវក់វង្វេងនិងល្បែងសុីសង បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គម៕ 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print