រន្ធត់ណាស់គ្រោះថ្នាក់មើលមិនឃើញ គឺរថភ្លើងបើកធ្លាក់កង់នៅតួកគី ស្លាប់និងរបួស​៨៣នាក់

ចែករំលែក៖

តួកគី៖ យ៉ាងហោចណាស់មានមនុស្ស ១០នាក់ស្លាប់ និង​ជាង​៧០នាក់រងរបួស នៅពេលដែល រថភ្លើង ដឹកអ្នកដំណើរបានធ្លាក់កង់ចេញពីផ្លូវដែកនៅតួកគី កាលពីថ្ងៃទី​៨ខែកក្កដា​។

សារព័ត៌មាន​AFP ​បានផ្សាយថា ទូរថភ្លើងចំនួន​៦ទូដឹកអ្នកដំណើរ ៣៦០នាក់ បានធ្លាក់កង់ចេញពីផ្លូវនៅភូមិ​ Sarilar ​ស្រុក​ Corlu ក្នុងតំបន់​ Tekirdag ។ រថភ្លើងជួបគ្រោះថ្នាក់បានធ្វើដំណើរ ពីតំបន់​ Edirne ជាប់ព្រំដែនប្រទេសក្រិច និង ប៊ុលហ្គារី​ឆ្ពោះទៅកាន់ស្ថានីយ​Halkali នៅទីក្រុង អិស្តានប៊ុល។

សារព័ត៌មាន​ Anadolu ​បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក​ Eyup Gumus ​បានបញ្ជាក់ថា រថយន្តជួយសង្គ្រោះជាង ១០០គ្រឿងបានទៅកាន់កន្លែងកើតហេតុ ។ ព័ត៌មានជាបឋម គឺមានអ្នកស្លាប់​១០នាក់និង ៧៣នាក់រងរបួសធ្ងន់។

កម្លាំងទាហានតួកគីក៏បានបញ្ជូនឧទ្ទម្ភាគចក្រទៅកាន់កន្លែងកើតហេតុដើម្បីជួយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យអោយបានទាន់ពេលវេលា។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា  គ្រោះថ្នាក់កើតឡើង ដោយសារតែអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង  ធ្វើឲ្យដីនៅក្រោមផ្លូវរថភ្លើងទន់ ។

ប្រធានាធិបតីតួគី លោក​ Recep Tayyip Erdogan ​បានចូលរួមរំលែកទុក្ខ​ដល់គ្រួរសារជនរងគ្រោះ ។ លោកបានស្នើរដល់​មន្ត្រីទទួលខុសត្រូវ​ប្រើគ្រប់វិធីសាស្ត្រដើម្បីជួយដល់អ្នករងរបួស​។ លោកប្រកាសថា នឹងជម្រុញឲ្យមានការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីហេតុការគ្រោះថ្នាក់ខាងលើ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print