ចិនកំពុងតែប្រើប្រាស់ក្រុមហ៊ុន អាមេរិកប្រឆាំងរដ្ឋាភិបាលអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

ប្រទេសចិន៖ រដ្ឋាភិបាលចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ​ ប្រើប្រាស់ពលរដ្ឋអាមេរិក ដើម្បីទប់ទល់និង​សង្គ្រាមពា​ណិជ្ជកម្ម ដែលបង្ករឡើងដោយអាមេរិក។ នៅថ្ងៃទី​១៣ខែកក្កដា ចិនបានជម្រុញ​ឲ្យក្រុមហ៊ុន រកសុីនៅក្នុងប្រទេសចិន រួមគ្នាជម្រុញឲ្យរដ្ឋាភីបាលអាមេរិក ជួយការពារផលប្រ​យោជន៍របស់ក្រុមហ៊ុនខ្លួន បើមិនដូច្នោះទេ នឹងទទួលរងការខាតបង់ជាច្រើន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា​«យើងខ្ញុំសង្ឃឹមថា បណ្តាក្រុមហ៊ុនអាមេរិក​ដែល​កំពុងរកសុីនៅចិន នឹងជម្រុញឲ្យរដ្ឋាភីបាលរបស់ខ្លួនជួយការពារផលប្រយោជន៍ របស់ខ្លួន នឹងបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម»។ បច្ចុប្បន្នអាមេរិក ចិន មិនមានសកម្មភាព​ពិភាក្សាណា​មួយ​នៅឡើយ លើវិស័យពាណិជ្ជកម្ម ។ លក្ខណះនៃកិច្ចពិភាក្សាគឺត្រូវតែមានទំនុកចិត្តគ្នា ប៉ុន្តែនៅពេលនេះភាគីទាំងពីរ មិនទាន់ទំនាក់ទំនង ដើម្បីពិភាក្សាលើវិបត្តិពាណិជ្ជ​កម្មនោះឡើយ។

សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរបានចាប់ផ្តើមនៅថ្ងៃទី​៦ខែកក្កដា ដោយអាមេរិកបានសម្រេច តម្លើងពន្ធ ២៥ភាគរយ ទៅលើ​មុខទំនិញ​៨១៨មុខនាំ​ចូលពីប្រទេសចិន។ ទីក្រុងប៉េកាំងក៏បានសម្រេច វាយបកវិញភ្លាម ៗដោយតម្លើងពន្ធនាំចូល​ផលិតផលពីអាមេរិក ៥៤៥មុខផងដែរ។

រដ្ឋាភិបាលអាមេរិកបានធ្វើឲ្យសង្គ្រាមកាន់តែតានតឹង ក្រោយពេល​ដែលប្រធានាធិបតី​ដូណាល​ត្រាំ នៅថ្ងៃទី​១០ខែកក្កដា បានប្រកាសត្រៀមលក្ខណះ​តម្លើងពន្ធ ១០ភាគ​រយ​បន្ថែមទៀត ទៅលើផលិតផលចិនដែលមាន​ទឹកប្រាក់​២០០ពាន់លានដុល្លារ ។ ចិនក៏បានប្រ​កាសតបតវិញ ផងដែរបើអាមេរិក នៅតែបន្តសកម្មភាព ជាឯកតោភាគីនោះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print