ស្លាប់ ៨២នាក់ដោយការរញ្ជួយដី នៅឥណ្ឌូនេស៊ី នាកោះរមនីយ៍ដ្ឋាន កោះបាលី យប់មិញនេះ

ចែករំលែក៖

ប្រទេសឥណ្ឌូនេសុី៖ យ៉ាងហោចណស់ក៏មានមនុស្ស ៨២នាក់ស្លាប់ នៅក្នុងគ្រោះរញ្ជួយដី គម្រិត​៦,៩រិចទ័រ  និងការរញ្ជួយដី កម្រិតស្រាលជាច្រើនលើកផ្សេងទៀត  កើតឡើងនៅតំបន់ រមនីយ៍ដ្ឋាន​ កោះបាលី និង​ Lombok ​ប្រទេសឥណ្ឌូនេស៊ី នាយប់ថ្ងៃទី ៥ខែសីហា។

 គ្រោះធម្មជាតិខាងលើ ធ្វើអោយពលរដ្ឋនឹងអ្នកទេសចរណ៍ ត្រូវរតចេញពីផ្ទះ សណ្ឋាគា រ ដោយខ្លាច បាក់សង្កត់ពីលើ។ 

   សារព័ត៌មាន CNN ​បានដកស្រង់សម្តីលោក​ Muhammad Hadi ​ប្រធាន គ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ មកពីកាកបាទក្រហមឥណ្ឌូនេស៊ី​បានឲ្យដឹងថា​៖  មានអ្នកស្លាប់ ៨២នាក់ និងរងរបួសជាច្រើន ។ លោកបន្តទៀតថា​៖ មានជនរងគ្រោះជាច្រើន​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយគ្នានោះផ្ទះរាប់ពាន់ខ្នងរងការខូចខាត។

  រញ្ជួយដី មានជម្រៅ​៣១គីឡូម៉ែត្រ  នៅតំបន់​ជិត​ Loloan ​ភាគខាងជើងកោះ​Lombok ​។កម្លាំងរញ្ជួយ​បានធ្វើកម្រើកញមញ័រ ដល់កោះបាលី ។ នេះជាការរញ្ជួយដីលើកទីពីរហើយក្នុងរយៈពេល​មួយសប្តាហ៍កន្លងមក ។ កាលពីថ្ងៃទី ២៩ខែកក្កដា មានការរញ្ជួយដីគម្រិត ៦,៤រិចទ័រ វាយប្រហារតំបន់​ខាងលើ សម្លាប់មនុស្សជាង​១០នាក់ផងដែរ ពេលនេះខាងក្រុមអ្នកឯកទេសត្រួតពិនិត្យ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print