ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានចេញសេចក្តីសម្រេចត្រូវបានបង្កើតអ្នកនាំពាក្យនៅរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ ដែលមានដូចខាងក្រោម៖
១-អគ្គលេខាធិការរដ្ឋសភា ជាអ្នកនាំពាក្យរបស់រដ្ឋសភា២-តំណាងរាស្ត្រ១រូបនៃគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រមួយរូបនៃគណបក្សសង្គ្រោះជាតិ ជាអ្នកនាំពាក្យរបស់តំណាងរាស្ត្រគណបក្សរៀងៗខ្លួន ។ សេចក្តីសម្រេចនេះ បានបញ្ជាក់ទៀតថា អ្នកនាំពាក្យរបស់រដ្ឋសភាមានតួនាទី និងភារកិច្ចជម្រាបជូនសាធារណជនអំពីព័ត៌មាននានាពាក់ព័ន្ធនឹងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកនាំពាក្យរបស់តំណាងរាស្ត្រនៃគណបក្សមានតួនាទី និងភារកិច្ចផ្សព្វផ្សាយ និងបំភ្លឺជូនសាធារណជនអំពីគោលនយោបាយ និងគោលជំហររបស់គណបក្សនយោបាយរៀងៗខ្លួន ៕ សុខ ខេមរា