អបអរពលរដ្ឋនៅសង្កាត់ចោមចៅទី១ទទួលបានផ្លូវមួយខែពី ឡេង ណាវ៉ាត់ត្រា

ចែករំលែក៖

ភ្នំពេញ៖​ ក្រោយពីបង្ហាញសកម្មភាពមនុស្សធម៌បន្តបន្ទាប់ជួយដល់សង្គម ពេលនេះ អតីតតារាចម្រៀងឡើងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួនកសាងផ្លូវមួយខ្សែជូនដល់ប្រជាពលរដ្ឋក្នុងតំបន់សង្កាត់ចោមចៅទី១ធ្វើដំណើរបន្ត។ ផ្លូវបេតុងថ្មីនេះត្រូវបានចំណាយថវិកាសរុបមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះទេ។

ម្ចាស់មុខជំនួញ​ អចលនទ្រព្យនិងជាអតីតពលករនៅប្រទេសកូរ៉េ​  លោក ឡេង​ ណាវ៉ាត់ត្រា​ បានសម្រេចចំណាយថវិកាជាង១០ម៉ឺនដុល្លារ​ ធ្វើផ្លូវមួយខ្សែ​ ជាកាដូជូនដល់ប្រជាពលរដ្ឋ​ រស់នៅសង្កាត់ចោមចៅទី១ធ្វើដំណើរដោយងាយស្រួល។ ការកសាងផ្លូវនេះនឹងក្លាយជាសមិទ្ធផលជួយដល់សង្គមថ្មីមួយបន្តែមទៀតបន្ទាប់ពីលោកធ្លាប់បានចូលរួមដល់សង្គមជាហូរហែរគឺមុននិងក្រោយដែលលោកទទួលបានងារជាឧកញ៉ា និងក្លាយជាអ្នកជំនួញអចនទ្រព្យលេចធ្លោរនោះ។ ផ្លូវបេតុងមួយខ្សែដែលោកបានកសាងថ្មីនេះមាន​ កម្រាស់១តឹកកន្លះ​ ប្រវែងជាង៥០០ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ កំ ​ ឆ្អឹងដែក​ ស្ថិតនៅ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទីមួយ​ ខណ្ឌពោធិ៍សែនជ័យ។

 

​សកម្មភាពជួយសង្គមនេះដែរក៏ទទួលបានការសាទរ និងកោតសរសើរចំពោះសណ្តានចិត្តអតីតតារាចម្រៀងរូបនេះ ដែលបានចែករំលែក និងជួយសម្រួលការលំបាករបស់ប្រជាជនក្នុងតំបន់និងអ្នកឆ្លងកាត់តំបន់នេះ គ្រាដែលកន្លងមកផ្លូវមួយខ្សែនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរពិសេសនៅក្នុងរដូវវស្សានោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print