ប្រទេសបារាំង៖ បុរសរូបណាដែលធ្វើសកម្មភាព ស្ទាប់គូទស្ត្រី ដោយចេតនានៅលើរថយន្តក្រុង នៅទីក្រុងប៉ារីស នឹងត្រូវដាក់គុក៣ខែ តាមច្បាប់ថ្មី ដើម្បីប្រឆាំងទៅនឹង សកម្មភាពបៀបបៀនផ្លូវភេទស្ត្រីនៅទីសាធារណះ ដែលទើបតែចូលជាធរមាន។
កន្លងមក មានបុរសដែលមានសកម្មភាពមិនគប្បីទៅលើស្ត្រី អ្នកដំណើរវ័យ២១ឆ្នាំ ដោយ និយាយពាក្យអសុរស ពីដើមទ្រូងរបស់នាងទៀត ត្រូវអ្នកបើកបរហៅទូរស័ព្ទទៅកាន់ប៉ូលិស។
រដ្ឋអាជ្ញា នៅ Evry ភាគខាងត្បូងទីក្រុងប៉ារីស បានប្រកាសដាក់ទោសបុរស ខាងលើ ជាប់គុក៣ខែ ដោយសារតែសកម្មភាព ស្ទាបគូទ បៀតបៀនផ្លូវភេទ ក្រៅពីជាប់គុកក៏ត្រូវបង់ថ្លៃផាកពិន័យ៣០០អឺរ៉ូផងដែរ។
នេះជាលើកទីមួយ ដែលបារាំងបានអនុវត្តច្បាប់ថ្មីប្រឆាំងនឹងការបៀតបៀនផ្លូវភេទ លើស្ត្រី នៅទីសាធារណៈ។ ច្បាប់ខាងលើ ដើម្បីទប់ស្កាត់សកម្មភាព មើលងាយស្ត្រីភេទ ដែលតែងតែកើតឡើងនៅក្នុងប្រទេសបារាំង ។
រដ្ឋមន្ត្រី ទទួលបន្ទុក កិច្ចការ តម្លាភាពភេទ បារាំង Marlene Schiappa បានឯកភាពទៅលើការដាក់ទោសខាងលើ ។ នៅលើបណ្តាញសង្គម លោកSchiappa បានបញ្ជាក់ថា«សូមអបអរសាទរដល់អ្នកបើកបររថយន្តក្រុងដែលបានប្របតិកម្មទាន់ពេលទៅលើបុរស បៀតបៀនកេរ្ត៍ខ្មាស់ស្ត្រី»។
តាមលទ្ធផលស្ទង់មតិនាពេលកន្លងមកបានបង្ហាញឲ្យឃើញថាមានស្ត្រីជាង៥៣ភាគរយ នៅបារាំង បានប្រកាសឲ្យដឹងថា ពួកគាត់ធ្លាប់រងការបៀតបៀនផ្លូវភេទ ឬក៏រងការរំលោភបំពាន នៅទីសាធារណ៕
ដោយ៖ មែវ សាធី