អីរ៉ង់ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត តបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក…!!!

ចែករំលែក៖

កាលពីថ្ងៃទី៥ខែវិច្ឆិកា អីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធ ដែនអាកាសជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពី កម្លាំងមីស៊ីល និងយន្តហោះចម្បាំង ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺសមយុទ្ធ ធ្វើឡើងចំពេលដែលអាមេរិក ដាក់ទណ្ឌកម្ម ឡើងវិញទៅលើអីរ៉ង់ ។

     សារព័ត៌មាន​ Sputnik ​បានផ្សាយថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអីរ៉ង់លោក​ Velayat Skies ​បានបញ្ជាក់ថា សមយុទ្ធជាប្រចាំនេះធ្វើឡើងរយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី ៥និងទី​៦ខែវិច្ឆិកា នៅតំបន់ភាគខាងជើង ភាគកណ្តាលនិង​ខាងកើតប្រទេសអីរ៉ង់។

    ចំណេកមេបញ្ជាការកងទ័ពបដិវត្តអីរ៉ង់ លោក​ Habibollah Sayyari ​បានបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ ៥សែន គីឡូម៉ែត្រក្រឡា ។ លោកបន្តទៀតថា ៖ «ប្រទេសជាត​របស់យើងខ្ញុំ កំពុងតែរងការដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំបំផុត  ហើយកម្លាំងទាហានអីរ៉ង់ បានសមទៅនឹងទម្លាប់ដាក់ទណ្ឌកម្មនោះទៅហើយ​ ដោយសារតែសត្រូវមិនចង់ឲ្យអីរ៉ង់ មានសន្តិភាពពេញលេញ និង ការអភិវឌ្ឍន៍»។

ទំនាក់ទំនងរវាងអីរ៉ង់ និងអាមេរិក កាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានសម្រេច ដកអាមេរិក ចេញពីកិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ​២០១៥ និង សម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញ នៅថ្ងៃទី​៥ខែវិច្ឆិកា ។​នៅពេលនេះដែរ រដ្ឋាភិបាល អាមេរិក បានដាក់លក្ខ័ណ្ឌ​១២​ចំណុចឲ្យអីរ៉ង់ អនុវត្តប្រសិនបើចង់លុបទណ្ឌកម្មនោះ ។

នៅ​ថ្ងៃ​ចន្ទ ទី៥ វិច្ឆិកា ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​ក្នុង​វិស័យ​ប្រេង និង​ធនាគារ​បាន​ចូល​ជា​ធរមាន។ ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​ក៏​បាន​ថ្លែង​ក្នុង​ថ្ងៃ​ដែរ​ដោយ​បញ្ជាក់​ច្បាស់ៗ​តប​នឹង​អាមេរិក​ថា អ៊ីរ៉ង់​នឹង​បន្ត​នាំ​ប្រេង​ចេញ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​ទេ។ គួរម្លឹក​ថា ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

« អាមេរិក​ចង់​កាត់​បន្ថយ​ការ​លក់​ប្រេង​របស់​អ៊ីរ៉ង់ តែ​យើង​នឹង​បន្ត​លក់​ប្រេង​របស់​យើង » នេះ​ជា​ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​ហាសាន រ៉ូហានី​តប​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​បារ៉ាម កាសេមី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​នេះ​ដែរ តែ​បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ក្នុង​នោះ​ក៏​មាន​ភាគី​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​ម្នាក់​ដែរ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print