កម្លាំងទាហានដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡាត្រូវបានចាប់ខ្លួន

ចែករំលែក៖

ប្រទេសវេណេហ្ស៊ុយអេឡា៖ កម្លាំងទាហានមួយក្រុមដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតី​ ម៉ាឌូរ៉ូ ពេលនេះត្រូវបានចាប់ខ្លួនហើយ ក្រោយពេលបង្ករអុកឡុក អំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មទម្លាក់ប្រធានាធិបតី ។

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាកាលពីថ្ងៃទី​២១ ខែមករា បានប្រកាសថា បានចាប់ខ្លួនក្រុមទាហានជ្រុលនិយម២៧នាក់ដែលដណ្តើមគ្រប់គ្រងអាវុធនិង ចាប់មន្ត្រីមួយចំនួនធ្វើជាចំណាប់ខ្មាំងក្នុងគោលដៅធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទាហានមួយក្រុមបានដណ្តើមគ្រប់គ្រង ទីតាំងប៉ូលិសនៅតំបន់ភាគខាងលិច​ Caracas ។ ក្រោយមកក្រុមទាហាននេះក៏បាន បើករថយន្ត ឆ្ពោះទៅកាន់ ទីក្រុង​ Petare ​ដោយប្លន់ឃ្លាំងអាវុធ​​និងចាប់មន្ត្រី ៤រូប មុនពេលធ្វើដំណើរទៅកាន់​ cotiza ។

មន្ត្រីវេណេហ្ស៊ុយអេឡា បានប្រកាសឲ្យដឹងថា មានទាហាន​២៥នាក់បានដណ្តើមគ្រប់គ្រងស្នាក់ការប៉ូលិស នៅតំបន់​ Cotiza ​មានចម្ងាយពីវិមានប្រធានាធិបតីប្រមាណ​១គីឡូម៉ែត្រប៉ុណ្ណោះ​។ កម្លាំងទាហានទាំងនោះបាន បង្ហោះវីដីអូ​និយាយថា មិនទទួលស្គាល់រដ្ឋាភីបាលរបស់លោក​ Nicolas Maduro នោះឡើយ​។
នៅក្នុងវីដីអូដែលបានបង្ហោះនោះ កម្លាំងទាហានប្រឆាំងខាងលើ​បានអំពាវនាវដល់ ពលរដ្ឋ​នាំគ្នា ដង្ហែរក្បួនបាតុកម្ម​ដើម្បីទម្លាក់ប្រធានាធិបតីម៉ាឌូរ៉ូ ។ នៅក្នុងឃ្លីបវីដីអូបាន និយាយថា «ពួកខ្ញុំជាទាហានជំនាញកំពុងតែប្រឆាំងនិងរដ្ឋាភិបាល ។ យើងត្រូវការអ្នកទាំងអស់គ្នាចូលរួម​ដើម្បី ទម្លាក់ប្រធានាធិបតីដែលមិនគិតពីសុខទុក្ខពលរដ្ឋ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print