បើអាមេរិកព្រមសុំទោសកំហុសអតីតកាល អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងល្អជាមួយអាមេរិកបាន

ចែករំលែក៖

ប្រទេសអុីរ៉ង់៖ តាំងពីដើមមកអ៊ីរ៉ង់ចង់ឲ្យអាមេរិក ទទួលស្គាល់ពីកំហុសរបស់ខ្លួន​ដែលបានធ្វើទៅលើអីរ៉ង់ ក្នុងអំឡុងពេល​ពីឆ្នាំ​១៩៥៣ ដល់ឆ្នាំ​១៩៧៩ មុនពេលអីរ៉ង់ធ្វើបដិវត្តន៍អិស្លាមអីរ៉ង់ទទួលបានជោគជ័យ​​។
នៅពេលនេះ អ៊ីរ៉ង់ដាក់លក្ខខណ្ឌ ក្នុងការកែប្រែទំនាក់ទំនងល្អជាមួយអាមេរិក ។ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ​បានប្រកាសកាលពីថ្ងៃទី​៦ខែកុម្ភៈ ថា នឹងបង្កើនទំនាក់ទំនងល្អប្រសើរ ជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ព្រមសុំទោសពីកំហុសឆ្គងក្នុងអតីតកាល​មកលើអ៊ីរ៉ង់ ។
មានប្រសាសន៍កាន់ក្រុមអ្នកសារព័ត៌មាន​បរទេសនៅទីក្រុងតែអីរ៉ង​ នាឱកាសខួប​៤០ឆ្នាំថ្ងៃបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ប្រធានាធិបតី រ៉ូហានី ​បានបញ្ជាក់ថា​«គោលដៅរបស់យើងគឺបង្កើនទំនាក់ទំនង​ជិតស្និតជាមួយពិភពលោក ក្នុងនោះមានអាមេរិកជាដើម ។ប្រសិនបើអាមេរិក សុំទោស ទទួលនូវកំហុសកាលពីអតីតកាលនោះ​ អ៊ីរ៉ង់អាចនឹងកែប្រែទំនាក់ទំនងល្អប្រសើរឡើងវិញ​ជាមួយអាមេរិក»។
វិបត្តិចំណាប់ខ្មាំងនៅក្នុងស្ថានទូត អាមេរិក ប្រចាំនៅប្រទេសអីរ៉ង កាលពីឆ្នាំ​១៩៧៩ និស្សិតអ៊ីរ៉ង់​បាន​ស្នើរឲ្យភាគីអាមេរិក​ សុំទោសដើម្បីដោះដូរ ការដោះលែងមន្ត្រីការបរទេសអាមេរិកឲ្យមានសេរីភាព ។​​ នៅពេលនោះមន្ត្រីការបរទេសអាមេរិក​៥៦រូប​ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងរហូតដល់ទៅ​៤៤៤ថ្ងៃ​ចាប់ពីថ្ងៃទី​៤ខែវិច្ឆិកាឆ្នាំ​១៩៧៩ដល់ថ្ងៃទី ២០ខែមករាឆ្នាំ​១៩៨១។
ក្រោយព្រឹត្តិការណ៍ខាងលើ ប្រទេសទាំងពីបានកាត់ផ្តាច់ទំនាក់ទំនងការបរទេស ។
នៅខែមិថុនាឆ្នាំ​២០០៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន​បានចូលរួមក្នុងការផ្តួលរំលំរដ្ឋាភិបាល ស៊ីវិល នៅឆ្នាំ​១៩៥៣។ ប៉ុន្តែអាមេរិក​មិនសុំទោស នោះឡើយ​។
អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេអីរ៉ង់វិញ​បានចាត់ទុកការដាក់ទណ្ឌកម្មទាំងនោះជារឿងខុសច្បាប់ ហើយអីរ៉ង់មិនគោរពតាមច្បាប់ទណ្ឌកម្មរបស់អាមេរិកឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print