ទីក្រុងហាណូយ៖ ក្រោយរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល៤ថ្ងៃ ដោយ ជួបពីភាក្សាជាមួយប្រធានាធិបតីអាមេរិកពីរថ្ងៃ និង បំពេញទស្សនកិច្ចជាផ្លូវរដ្ឋ ២ថ្ងៃនៅវៀតណាម ទៀត ពេលនេះលោកគីមជុអ៊ុន បានឡើង រថភ្លើងវិលត្រឡប់ទៅកាន់ មាតុភូមិវិញ ក្នុងដំណើរ ជិត ៤យប់៤ថ្ងៃ ។
ដំណើរមកកាន់វៀតណាម បើទោះបីមិនបានចុះហត្ថលេខាជាមួយអាមេរិក ប៉ុន្តែជាជោគជ័យមួយយ៉ាងធំធេង របស់មេដឹកនាំកូរ៉េខាងជើង ដែល មេដឹកនាំ បាន«បើកបេះដូង»ឲ្យពិភពលោកបានដឹងថា៖ ទីក្រុងព្យុងយ៉ាងពិតជាមានបំណង បោះបង់បរមាណូពិតមែន ហើយពេលវេលាគឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។ លោកគីមជុអ៊ុន បាននិយាយថា បើលោកមិនចង់បោះបង់អាវុធបរមាណូ លោកក៏មិនមកកាន់ទីនេះជួបជាមួយប្រធានាធិបតីអាមេរិកដែរ ។
សូមបញ្ជាក់ផងដែរថា ដំណើរមកដល់ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ខែកុម្ភៈ នៅរសៀលថ្ងៃទី២ខែមីនា រថភ្លើង ពាសដែក របស់មេដឹកនាំ គីម ជុងអ៊ុន បានចាប់ផ្តើមវិលកង់ចេញពីប្រទេសវៀតណាម ហើយ ក្រោយបំពេញទស្សនកិច្ច ជាផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម និង ជំនួបជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ រយៈពេលពីរថ្ងៃដូចគា សរុប៤ ថ្ងៃនិងថ្ងៃមកដល់ទៀត គឺ៥ថ្ងៃហើយ។
ពលរដ្ឋវៀតណាមបានចេញមកអម សង្ខាងផ្លូវជូនដំណើរ លោកគីមជុងអ៊ុនវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ។ ក្បួនរថភ្លើងរបស់លោកនឹងត្រូវធ្វើដំណើររយៈពេលជាង ៤០ម៉ោង ក្នុងចំងាយ ផ្លូវជា ៤,៥០០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ។
វៀតណាមត្រូវបាន សារព័ត៌មានរដ្ឋកូរ៉េខាងជើង ចាត់ទុក ជាប្រទេសដែលស្ថិតក្នុងគោលដៅប្រសើរមួយ សម្រាប់ប្រមុខដឹកនាំ គីម ក្នុងការបំពេញទស្សនកិច្ច។ សម្រាប់ដំណើរទស្សនកិច្ច ដែលចាប់ផ្តើមជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបានទទួលស្វាគមន៍ដោយប្រធានបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីវៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋនៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើងកំពុងតែព្យាយាម បើកចំហទ្វារទៅកាន់អន្តរជាតិដើម្បីងាកទៅផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ចំពោះមុខទណ្ឌកម្មអន្តរជាតិ៕
ដោយ៖ មែវ សាធី