ទស្សនាវដ្តីTime កាលពីថ្ងៃទី៩ខែធ្នូ បានប្រកាសថា អធិការបតីអាល្លឺម៉ង់ លោកស្រីអែនហ្គែលឡាម៉ាគែល គឺជាបុគ្គលឆ្នើបប្រចំាឆ្នាំ។នេះជាលើកទីមួយហើយក្នុងរយៈពេល២៩ឆ្នាំកន្លងមកដែលស្ត្រីទទួលបានដំណែងនេះ ។
ស្ត្រីអ្នកនយោបាយឆ្នើមរបស់អាល្លឺម៉ង់បាននាំមុខលើមេដឹកនាំអិស្លាមបង្កើតរដ្ឋ IS លោកAbu Bakr Al Baghdadi និងបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោកដូណាលត្រាំ ដើម្បីដណ្តើមបានដំណែងខាងលើ ។
ទស្សនាវដ្តីTime បានលើកតំកើងលោកស្រី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាវិបត្តិនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានវិបត្តិសេដ្ឋកិច្ច លំហូរនៃជនភៀសខ្លួន និងប្រឆាំងក្រុមភេរវកម្មIS ។
ទស្សនាវដ្តីថាម បានផ្សាយថា លោកស្រីម៉ាគែលមានតម្លៃដែលគួរឲ្យគោរពក្នុងនោះមាន ចិនសណ្តោសប្រណី ការអាធ្យាស្រ័យគ្នា ចេះជួយគ្នា..។ អ្វីដែលសំខាន់នោះលោកស្រីមានសម្លេង ខ្លាំងបំផុតនៅក្នុងការដោះស្រាយវិបត្តិនានា ដោយមេដឹកនាំប្រទេសនៅក្នុងតំបន់អឺរ៉ុបបានស្តាប់នៅការណែនាំរបស់លោកស្រី ៕
ប្រែសម្រួល៖ ម៉ែវ សាធី