ប្រទេសនូវេសាឡង់ ៖ ក្រោយការបាញ់ប្រហារនៅព្រះវិហារអិស្លាម ក្នុងប្រទេសនូវេសាឡង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់បណ្តាប្រទេសឲ្យមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុត បញ្ចៀសការបាញ់ប្រហារ កើតឡើងជាបន្តទៀត ក្នុងពេលអនាគត។
ការបាញ់ប្រហារខាងលើបានបង្ហាញឲ្យឃើញថា សូម្បីតែប្រទេសដែលមានសន្តិសុខ ស្ងប់ស្ងាត់លំដាប់ទីពីរ ក៏រងការបាញ់ប្រហារនោះដែរ ។ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសនូវេសាឡង់ មានករណីសម្លាប់មនុស្សតែ ៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែការបាញ់ប្រហារតែប៉ុន្មាននាទីប៉ុណ្ណោះទៅលើព្រះវិហារអិស្លាមពីរកន្លែងនៅក្នុងប្រទេសនេះសម្លាប់មនុស្សដល់ទៅ៤៩នាក់ និង រាប់សិបនាករងរបួស។ នៅក្នុងបញ្ជីប្រទេសដែលមានសន្តិភាព ស្ងប់ស្ងាត់បំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសIceland ។
ប៉ុន្តែនៅថ្ងៃទី១៥ខែមីនា គឺជាថ្ងៃសោកនាកម្មធំបំផុតនៅក្នុងប្រទេសនេះ ដោយមានអ្នកស្លាប់ក្នុងការបាញ់ប្រហារ ដល់ទៅ៤៩នាក់ និងរបួស៤៨នាក់។ ការបាញ់ប្រហារខាងលើបានប្រែក្លាយ ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ ជាថ្ងៃ ខ្មៅងងឹតបំផុត របស់នូវេសឡង់។
ការប្រើប្រាស់កាំភ្លើងសម្លាប់មនុស្ស តិចកើតឡើងនៅក្នុងប្រទេសនេះ ដោយក្នុងមួយឆ្នាំ ៗ មានអ្នកសា្លប់ពាក់ព័ន្ធនិងកាំភ្លើងប្រមាណ១០ នាក់ប៉ុណ្ណោះ។
នៅថ្ងៃទី១៦ខែមីនានេះ ជនដៃដល់បានបញ្ជូនឡើងតុលាការ ពីបទសម្លាប់មនុស្ស ជាច្រើន។នៅក្នុងតុលាការ ជនដៃដល់ អាយុ២៨ឆ្នាំបានញញឹមរីករាយ ទៅកាន់អ្នកសារព័ត៌មាន កំពុងតែថតរូបរបស់លោក។ តុលាការសម្រេចឃុំខ្លួនជនដៃដល់ខាងលើ រងចាំការកាត់ទោសជាថ្មី នៅថ្ងៃទី៥ខែមេសាឆ្នាំ២០១៩៕
ដោយ៖ មែវ សាធី