បុរសម្នាក់បើករថយន្ត​ស៊េរី​ទំនើប Mercedes GL550 មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាងលឿន​ ក៏​បានរេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង១ដើម​យ៉ាង​ពេញទំហឹង

ចែករំលែក៖

 រាជធានី​ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់​បើករថយន្ត​ស៊េរី​ទំនើប Mercedes GL550 មួយ​គ្រឿង ក្នុង​ល្បឿន​យា៉ងលឿន​ ក៏​បាន រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​១ដើមយ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​បង្គោល​ភ្លើង​១ដើមបាក់​ទ្រេតដល់​ដី ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត​របួស​ ស្រាល។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៩៣ កែង​និង​ផ្លូវ​លេខ​៣៦៦ ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញរ​ថយ​ន្ត១គ្រឿង​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​៣នាក់​ ដោយបុរសម្នាក់ជាអ្នកបើករថយន្តមា៉កMercedes GL550 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2-AJ6888 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវកែង​លេង​៣៦៦ រថយន្ត​ក៏​បួង​ចង្កូត​បត់​ឆ្វេងក្នុង​ល្បឿន​យា៉ងលឿន ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​១ដើមបណ្តាល​ឱ្យ​បាក់​ទ្រេតដល់ដី និង​ដាច់​ខ្សែភ្លើង​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ។ ចំណែក​រថយន្ត​រង​កា​រខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ធ្វើ​ឱ្យ​រថយន្ត​ទៅ​មុខ​លែង​រួច ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត​របួស​ ស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុភ្លាមៗនិងបានឃាត់អ្នកបើករថយន្តបង្ក និងបានធ្វើការវាស់វែងយករថយន្ត រក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print