ទីក្រុងវ៉ាសុីនតោន៖ លោកដូណាលត្រាំ កំពុងក្លាយជាប្រធានាធិបតី អាមេរិកដែលបង្កឲ្យមានវិវាទ ជាទ្រង់ទ្រាយធំ ហើយ ក៏ជាប្រធាធិបតីដែលទទួលរងនៅការប្តឹងពីពលរដ្ឋ អង្គការសង្គមស៊ីវិល ច្រើនជាងគេបំផុត ហើយសូម្បីតែប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ក៏បានឆ្លងកាត់ការកាត់ក្តីពីដល់តុលាការកំពូលផងដែរ។
ដោយហេតុនោះហើយលោកត្រាំបានចេញមុខប្រកាសថា «ខ្ញុំខាតបង់ប្រាក់៥ពាន់លានដុល្លារពេលក្លាយជាប្រធានាធិបតីអាមេរិក»។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ជួលមេធាវី ក្នុងរឿងរ៉ាវប្តឹងផ្តល់ នាពេលកន្លងមក។ កាលពីថ្ងៃទី១៣ខែសីហា ពេលបំពេញទស្សនកិច្ចទៅកាន់ រោងចក្រ ផលិតប្រេង Shell នៅរដ្ឋ Pennsylvania ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់បង់ថ្លៃមេធាវីការពារ ក្នុងការដោះស្រាយ រឿងរ៉ាវ ពាក់ព័ន្ធនិងពាក្យបណ្តឹងផ្សេងៗ ដែលពីមុនមិនដែលមានឡើយ។
ប្រធានាធិបតីដូណាលត្រាំបានលើកឡើងថា ស្ទើតែរៀងរាល់ថ្ងៃមានមនុស្ស គ្រប់ប្រភេទមកប្តឹងលោក ដូច្នេះលោកត្រូវជួលមេធាវី ដើម្បីការពាររាល់ការប្តឹងផ្តល់ទាំងឡាយ។លោកត្រាំបញ្ជាក់ថា «ខ្ញុំអាចបាត់បង់ប្រាក់ពី៣-៥ពាន់លានដុល្លារ ប៉ុន្តែខ្ញុំមិនចាប់អារម្ភនោះឡើយ អ្វីដែលខ្ញុំចង់ធ្វើគឺបំពេញភារកិច្ចបានយ៉ាងល្អបំផុត ដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានវាយប្រហារទៅលើ អតីតប្រធានាធិបតី អូបាម៉ា ផងដែរថា«ខ្ញុំត្រូវគេប្តឹង ពាក់ព័ន្ធ ប្រាក់ចំណូល ។ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្ភថា លោកអូបាម៉ា ទទួលបានដល់ទៅ៦០លានដុល្លារ សម្រាប់សៀវភៅមួយក្បាល ដែលមិនមានអតីតប្រធានាធិបតីអាមេរិក រូបណា ធ្វើបានបែបនេះនោះឡើយ។
រឿងក្តីពាក់ព័ន្ធនឹង ប្រធានាធិបតី ដូណាលត្រាំ បានច្រើន ចាប់តាំងពី ការរំលោភបំពាន់ផ្លូវភេទ រហូតដល់ នយោបាយ ។ រឿងក្តីដែលមិនទាន់អាចដោះស្រាយបាននោះគឺ ពាក់ព័ន្ធការ លូកដៃរបស់រុស្សី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ជួយឲ្យលោកត្រាំយកឈ្នះ លោកស្រីហីលឡារីគ្លីនតុន៕
ដោយ៖ មែវ សាធី