លោក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ចាន់​ វ៉ា​ន់​ធឿ​ន​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​សម្រេច​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ជំនួស​តំណែង​លោក​ ជា​ សុ​មេធី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​ទី​១៤​ ខែ​ធ្ន​ ឆ្នាំ​២០១៥​ ។​ 

សេចក្តីសម្រេច​តែងតាំង​មុខ​តំណែង​លោក​ចាន់​ វ៉ា​ន់​ធឿ​ន​ អត្តលេខ​ ០២១៥៩​ ពី​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ត្រូវជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៤​ ខែ​ធ្ន​ ឆ្នាំ​២០១៥​ ៕​

...

ដោយ៖ សុខ​ ខេមរា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print