មជ្ឈមណ្ឌលព័ត៌មាន«​នគរវត្ត» សូមលើកយកនូវព្រឹត្តិការណ៍ធំៗនៅលើពិភពលោកដែលចាប់អារម្ភបំផុតនៅក្នុងឆ្នាំ​២០១៥

ចែករំលែក៖

ឆ្នាំ​២០១៥ជិតឆ្លងផុតទៅហើយដោយមានហេតុការណ៍ជាច្រើនបានកើតឡើង​ហើយជះឥទ្ធិពលយ៉ាងខ្លាំង​ដល់ការរស់នៅរបស់មនុស្សជាតិ។ ខាងក្រោមនេះជាព្រឹត្តិការណ៍ចំនួន​១០ដែលពិភពលោកចាប់អារម្ភបំផុតនៅក្នុងឆ្នាំ​២០១៦។
១ -បង្កើតជារូបរាងសហគមន៍ អាស៊ានៈ

រយៈពេល​១៣ឆ្នាំ ក្រោយប្រទេសនៅតំបន់អាស៊ីុភាគអាគ្នេហ៍ ហៅកាត់​អាស៊ានបានស្នើរបង្កើត​សហគមន៍រួមនៅថ្ងៃទី​៣១ខែធ្នូ​២០១៥នេះ សហគមន៍អាស៊ាននិងចេញនៅរូបរាងដោយមាន​មូលដ្ឋានគ្រឹះចំនួន​៣ ក្នុងនោះមាន សហគមន៍នយោបាយ សន្តិសុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍ វិប្បធម៌សង្គម ដែលជាការចាប់ផ្តើមឆ្ពោះទៅកាន់ការផ្សារភ្ជាប់ជាទ្រង់ទ្រាយធំរវាង​ប្រទេសក្នុងតំបន់​ឲ្យក្លាយទៅជា ទិសដៅតែមួយ ជាតិសាសន៍តែមួយ សហគមន៍មួយ។

២ -សកម្មភាពរបស់ចិនធ្វើឲ្យស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងកាន់តែស្មុគ្រស្មាញៈ

ចិនបង្កើតសកម្មភាពជាឯកតោភាគីនៅដែនសមុទ្រចិនភាគខាងត្បូង ក្នុងនោះមានការសាងសង់កោះ​សិប្បនិមិ្មតដោយខុសច្បាប់នៅដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ក្នុងនោះមាន​ប្រ​ទេសវៀតណាម ។ ពលរដ្ឋនៅក្នុងតំបន់បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងអ្វីដែលបានកើតឡើង អាចបង្ករឲ្យមានអំពើហឹង្សា គម្រាមកំហែងដល់អសន្តិសុខ​សុ​វត្ថិភាព​ចរាចណ៍តាមដែនសមុទ្រ ជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ក្នុងតំបន់ ហើយខុសទៅនឹងច្បាប់អន្តរជាតិទៀតផង។

៣ -ពិភពលោកបង្កើនការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មៈ

សកម្មភាពវាយប្រហារគ្រាប់បែក ចាប់ចំណាប់ខ្មាំង បាញ់ប្រហារ ពិសេសគឺការវាយ​ប្រហារបង្ហូរ​ឈាម​នៅទីស្នាក់ការការសែតត្លុកបារាំងនិងការវាយប្រហារនៅទីក្រុងប៉ារីស​កាលពីថ្ងៃទី​១៣ខែវិច្ឆិកា បានធ្វើឲ្យពិភពលោកកម្រើកញ៉បញ័រ។

ការរីកធំធាត់និងសកម្មភាពព្រៃផ្សៃរបស់ក្រុមអិស្លាមបង្កើតរដ្ឋ​ ជាមួយនិងការចូលរួមវាយប្រហារពីភាគីរុស្ស៊ីបានធ្វើឲ្យសង្គ្រាមវាយប្រហារក្រុមភេរវកម្មកាន់តែខ្លាំង​ឡើង ដោយមានការចូលរួមពីប្រទេសជាច្រើននៅលើពិភពលោក។

៤ – វិបត្តិជនភៀខ្លួននៅតំបន់អឺរ៉ុប

ជនភៀសខ្លួនទៅកាន់អឺរ៉ុបនៅក្នុងឆ្នាំ​២០១៥ មិនខុសអ្វីពីទឹកហូរចាក់ដ៏គំហុកពីកំពូលធំហេមនិពាន្តទៅ​ជន​លិចប្រទេសនេប៉ាល់នោះឡើយ ។ ជនភៀខខ្លួនទៅកាន់អឺរ៉ុប​បានក្លាយទៅជាការភៀស​ខ្លួន​ទ្រង​់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកចាប់តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់។

ជនភៀសខ្លួនចូលទៅអឺរ៉ុបយ៉ាងគំហុកបែបនេះបង្ករឲ្យមានអសន្តិសុខ​ មានវិបត្តិសេដ្ឋកិច្ចកាន់តែ​ខ្លាំងឡើង និងបង្ករឲ្យមានវិវាទពីគោលនយោបាយទប់ស្កាត់របស់សហគមន៍អឺរ៉ុបទាំងមូល។

៥ -កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីបម្រែបម្រួលអាកាសធាតុៈ

កាលពីថ្ងៃទី​១២ខែធ្នូប្រទេសចំនួន​១៩៥ប្រទេសបានចូលរួមកិច្ចប្រជុំស្តីអំពីសម្រែបម្រួលអាកាសធាតុ​COP21នៅក្នុងប្រទេសបារាំង បានព្រមព្រៀងគ្នាទប់ស្កាត់កម្តៅកើនឡើងនៅលើភពផែនដី។ ការព្រមព្រៀងនោះត្រូវបានគេវាយតម្លៃថាជាកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកនាពេលបច្ចប្បន្ន។កិច្ចព្រមព្រៀងនោះនឹងទប់ស្កាត់កម្តៅផែនដីកើតឡើងខ្ពស់ ហើយខ្ពស់បំផុតនោះត្រឹម​២០អង្សាសេនៅឆ្នាំ​២១០០។ទន្ទឹមនិងនោះប្រទេសអភិវឌ្ឍន៍បានសម្រេចចំ​ណាយប្រាក់យ៉ាងតិច​១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ​ៗជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទប់ស្កាត់និង​បម្រែបម្រួលអាកាសធាតុ។

៦-តម្លៃប្រេងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទស្សវត្សៈ

តម្លៃប្រេងនៅលើពិភពលោកធ្លាក់ចុះដល់ទៅ​៦០ភាគរយ​នៅសល់តែ​៣៥ភាគរយក្នុងមួយបារ៉ែន។មូល​ហេតុបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះនោះដោយសារតែប្រភពផ្គត់ផ្គង់រីកចម្រើន ហើយប្រទេសផលិត​ប្រេង​ច្រើនជាងគេបំផុតOPEC បានបន្តរក្សាការផលិតដូចដើមបើទោះជាប្រេងធ្លាក់ថ្លៃក៏ដោយ។ ក្នុងពេល​ជាមួយគ្នានេះដែរ​អាមេរិកបានអនុញ្ញាត្តិឲ្យលក់ប្រេងចេញទៅក្រៅប្រទេសជាលើកដំបូងក្នុង​រយៈ​ពេល៤០ឆ្នាំកន្លងមក។ តម្លៃប្រេងធ្លាក់ថ្លៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយប្រទេស​ជាច្រើនដែលអាស្រ័យប្រេងសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនដូចជាប្រទេសរុស្ស៊ីជាដើម ជួបនៅវិបត្តិយ៉ាង​ខ្លាំង។

៧ -អីរ៉ង់និងប្រទេស​៥បូក១​ចុះកិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្ត្រៈ

ក្រោយរយៈពេល​១១ឆ្នាំពិភាគ្សាយ៉ាងតានតឹង កាលពីថ្ងៃទី​១៤ខែកក្កដា អីរ៉ង់និងប្រទេស​៥បូក១ ដែលមាន​អាមេរិក រុស្ស៊ី ចិន បារំាង អង់គ្លេស និងអាល្លឺម៉ង បានឈានដល់កិច្ចព្រមព្រៀង​ជាប្រវត្តិ​សាស្ត្រ។ នៅក្នុងកិច្ចព្រមព្រៀងនោះអីរ៉ង់ព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួន​ហើយដោះដូរនិងការ​លុបទណ្ឌកម្មទាំងឡើយទៅលើប្រទេសអីរ៉ង់មានទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

៨​ -រញ្ជួយដីនៅក្នុងប្រទេសនេប៉ាល់សម្លាប់មនុស្សជិត​១មឺុននាក់ៈ

រញ្ជួយដីទ្រង់ទ្រាយធំពីរលើកផ្ទួនៗគ្នា នៅក្នុងប្រទេសនេប៉ាល់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសម្លាប់មនុស្សរហូតដល់ទៅ៨៩៦៤នាក់ និងរងរបួស​២១.៩៥២នាក់ ក្រៅពីនេះនៅមាន​ពលរដ្ឋ​រហូតដល់ទៅ​ជាង៨លាននាក់រងផលប៉ះពាល និង​ពលរដ្ឋ​១,៤លាននាក់ត្រូវការជំនួយសង្គ្រោះ​ជាបន្ទាន់។

៩ -រឿងអាស្រូវពុករលួយរបស់ សហព័ន្ធបាល់ទាត់ពិភពលោកៈ

មន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងជួរសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួលរងការចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ លាងលុយខ្មៅ​និងទទួលសំណូករាប់រយលានដុល្លារ។ រឿងអាស្រូវទាំងនោះបានធ្វើឲ្យ រូបភាពថ្នាក់ដឹកនាំ​FIFA ត្រូវបាត់បង់កិត្តិយសយ៉ាងខ្លាំង។

១០ -រកឃើញ ភពថ្មីដូចនឹងភពផែនដីៈ

...

កាលពីថ្ងៃទី២៣ខែកក្កដា ក្រុមស្រាវជ្រាវ​ណាហ្សា​ប្រកាសថាបានរកឃើញភពថ្មី ដូចទៅនឹងភពផែនដី ដែលជាការរកឃើញមិនធ្លាប់មានពីមុន ហើយក៏ជាក្តីសង្ឃឹមអាចបញ្ចូនមនុស្សទៅរស់នៅទីនោះបាន។ ​ភពថ្មីដែលទើបតែរកឃើញនោះត្រូវបានគេដាក់ឈ្មោះថា​Kepler-452b មានទំហំធំជាងផែនដី​១,៦ដង និងនៅចម្ងាយពីផែនដី​១.៤០០ឆ្នាំនៃពន្លឺ។ ភពនោះបានវិលជុំវិញផ្កាយមួយមានពន្លឺដូចជាផែនដី ហើយក្នុងមួយឆ្នាំមាន ៣៨៦ថ្ងៃលើភពផែនដីតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែមានទំហំធំជាង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print