ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ឈ្មោះ សម សុទ្ធារី ជាអ្នកធ្វេីការផ្នែកសំអាតអនាម័យ រៀបរាប់ប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ ថា សាលាអន្តរជាតិ ប៊េស វ៉េ បានបោកប្រាស់គាត់ ដោយមិនបេីកប្រាក់ខែអោយរយៈពេលជិត២ខែមកហេីយ ដោយកុហកជាច្រេីនលេីកច្រេីនសារ ក្នុងចេតនាកេងកម្លាំងពលកម្មអ្នកក្រីក្រយ៉ាងច្បាស់ក្រឡែត ខណៈគាត់ខ្វៈខាតក្នុងផ្គត់ផ្គង់គ្រួសារ។
សាលាអន្តរជាតិ ប៊េស វ៉េ មានទីតាំងជិតពន្ធនាគារព្រៃស ភូមិត្រពាំងសាលា សង្កាត់កំពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកស្រី សម សុទ្ធារី ថ្លែងបន្តថា គាត់បានដាក់ពាក្យធ្វេីជាអ្នកអនាម័យ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅសាលាអន្តរជាតិ ប៊េស វ៉េ ដោយសារជីវភាពក្រីក្រពេក ណាស់។
ប៉ុន្តែពេលចូលធ្វេីការ មិនមែនធ្វេីតែអនាម័យ ទេ គឺ សាលាបានអោយធ្វេីការសព្វគ្រប់បែបយ៉ាង ដូចជាចម្អិតអាហារ និង មេីលថែក្មេងៗក្នុងសាលាជិត៣០នាក់ ។
ដោយសារជីវភាពក្រីក្រ លោកស្រី សម សុទ្ធារី ចេះតែទ្រាំអត់ធ្មត់ ហេីយពេលជិតដល់បុណ្យភ្ជុំ គាត់បានទាមទារអោយសាលាបេីកប្រាក់ខែ តែសាលាមិនព្រមបេីកអោយទេ ដោយប្រេីលេសដោះសារ រាប់សិបជំពូក ។
ព្រោះតែអស់ការអត់ធ្មត់ នៅពេលនេះ លោកស្រី សម សុទ្ធារី បានទម្លាយរឿងរ៉ាវដ៏ស្មោកគ្រោករបស់សាលាអន្តរជាតិ ប៊េស វ៉េ ដេីម្បីអោយមហាជនបានដឹង ជាពិសេស ដល់អាណាព្យាបាល ដែលបានបញ្ជូនកូនមករៀននៅសាលាមួយនេះ ។
ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី៦ ខែតុលា នេះ ពុំទាន់អាចសុំការបញ្ជាក់ពីខាងសាលាអន្តរជាតិ ប៊េស វ៉េ បានទេ ដោយសារទូរស័ព្ទចូលជាច្រេីនសារគ្មានអ្នកទទួល ៕
ដោយ៖ ចេស្តា