ធ្វេីបាបស្ត្រីចំណាស់ ជាអ្នកធ្វើកាតផ្នែកអនាម័យ ដោយសាលាអន្តរជាតិ​ ប៉េស​ វ៉េ​ ក្នុងខណ្ឌដង្កោ​ បោកប្រាស់មិនបេីកប្រាក់ខែអោយ​ កុហករាប់ភ្លេច

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ឈ្មោះ​ សម​ សុទ្ធារី​ ជាអ្នកធ្វេីការផ្នែកសំអាតអនាម័យ​ រៀបរាប់ប្រាប់​នៅព្រឹកថ្ងៃទី៦​ ខែតុលា​ នេះ​ ថា​ សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ បានបោកប្រាស់គាត់​ ដោយមិនបេីកប្រាក់ខែអោយរយៈពេលជិត២ខែមកហេីយ​ ដោយកុហកជាច្រេីនលេីកច្រេីនសារ​ ក្នុងចេតនាកេងកម្លាំងពលកម្មអ្នកក្រីក្រយ៉ាងច្បាស់ក្រឡែត​ ខណៈគាត់ខ្វៈខាតក្នុងផ្គត់ផ្គង់គ្រួសារ។

សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ មានទីតាំងជិតពន្ធនាគារព្រៃស​ ភូមិត្រពាំងសាលា​ សង្កាត់កំពង់ទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

លោកស្រី​ សម​ សុទ្ធារី​ ថ្លែងបន្តថា​ គាត់បានដាក់ពាក្យធ្វេីជាអ្នកអនាម័យ​ កាលពីថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​ នៅសាលាអន្តរជាតិ​ ប៊េស​ វ៉េ​ ដោយសារជីវភាពក្រីក្រពេក​ ណាស់។

ប៉ុន្តែពេលចូលធ្វេីការ​ មិនមែនធ្វេីតែអនាម័យ​ ទេ​ គឺ​ សាលាបានអោយធ្វេីការសព្វគ្រប់បែបយ៉ាង​ ដូចជាចម្អិតអាហារ​ និង​ មេីលថែក្មេងៗក្នុងសាលាជិត៣០នាក់​ ។

ដោយសារជីវភាពក្រីក្រ​ លោកស្រី​ សម​ សុទ្ធារី​ ចេះតែទ្រាំអត់ធ្មត់​ ហេីយពេលជិតដល់បុណ្យភ្ជុំ​ គាត់បានទាមទារអោយសាលាបេីកប្រាក់ខែ​ តែសាលាមិនព្រមបេីកអោយទេ​ ដោយប្រេីលេសដោះសារ​ រាប់សិបជំពូក​ ។

ព្រោះតែអស់ការអត់ធ្មត់​ នៅពេលនេះ​ លោកស្រី​ សម​ សុទ្ធារី​ បានទម្លាយរឿងរ៉ាវដ៏​ស្មោកគ្រោករបស់​សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ ដេីម្បីអោយមហាជនបានដឹង​ ជាពិសេស​ ដល់អាណាព្យាបាល​ ដែលបានបញ្ជូនកូនមករៀននៅសាលាមួយនេះ​ ។

ទោះបីយ៉ាងណា​ នៅព្រឹកថ្ងៃទី៦​ ខែតុលា​ នេះ​ ពុំទាន់អាចសុំការបញ្ជាក់ពីខាង​សាលាអន្តរជាតិ​ ប៊េស​ វ៉េ​ បានទេ​ ដោយសារទូរស័ព្ទចូលជាច្រេីនសារគ្មានអ្នកទទួល​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print