ខេត្តព្រះសីហនុ៖ ព័ត៍មានបឋម នៅមុននេះបន្តិចនាវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ បុរសជនជាតិចិនម្នាក់ ត្រូវជនជាតិចិនដូចគ្នា អូសចេញពីឡានហើយបាញ់សម្លាប់ចោលតែម្តង មិនទាន់ដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អើលលើផ្លូវសាធារណៈចំកណ្តាលក្រុង។
អំពើឃាតកម្មនេះ បានកើតឡើងស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ភ្លាមៗនោះ ក្រោយកើតហេតុ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានដើម្បីយកមកធ្វើការសាកសួរតាមនីតិវិធី។
សាក្សីកន្លែងកើតហេតុខ្លះនិយាយថា៖ មានជនដៃដល់ចំនួន៣នាក់ ពេលធ្វើសកម្មភាព តែសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ម្នាក់ទៀតរត់គេចខ្លួន ដែលគេសន្និដ្ឋានដឹងថា៖ សមត្ថកិច្ចអាចមានតម្រុយក្តាប់មុខសញ្ញាជនជាប់ពាក់ព័ន្ធបន្តទៀត យកមកផ្តន្ទាទោស៕
...