Update ៖ សមត្ថកិច្ចកំពុងប្រមាញ់តាមឡោមព័ទ្ធក្រុមជនសង្ស័យជាឃាតក បាញ់សម្លាប់ចិននៅក្រុងព្រះសីហនុព្រឹកមិញ ខណៈ២នាក់ទៀតរត់ចូលព្រៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជាជំហ៊ានដំបូងគេសន្និដ្ឋានថា៖ ក្រុមជនសង្ស័យមានគ្នា៣នាក់ រួមគំនិតបាញ់សម្លាប់ជនជាតិចិនដូចគ្នាម្នាក់ អូសទម្លាក់ចេញពីរថយន្ត បង្កការភ្ញាក់ផ្អើលនិងផុយស្រួយនិង សន្តិសុខ លើវិធានការគ្រប់គ្រង ធ្វើស្ថិតិ ពិនិត្យឆែកឆេ ទៅលើជនបរទេសប្រើប្រាស់អាវុធដោយខុសច្បាប់។
ក្រោយធ្វើសកម្មភាពភ្លាមៗ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ បន្តស្រាវជ្រាវឈានដល់តាមឃើញរថយន្តក្រុមជនសង្ស័យធ្វើជាមធ្យោបាយប្រព្រឹត្តបទឧក្រិដ្ឋ គឺម៉ាក ម៉ុងតារ៉ូ ពាក់ស្លាកលេខ ភ្នំពេញ AJ-8653 និងមានគ្នាចំនួន៤នាក់ ពេលកំពុងធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ កើតឡើងស្ថិតនៅសង្កាត់លេខ៣​ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យចំនួន២នាក់កំពុងរត់គេចខ្លួនចូលព្រៃ និងភូមិអ្នកស្រុកក្នុងសង្កាត់លេខ បន្តរត់ចូលដល់សង្កាត់លេខ៤ សមត្ថកិច្ចកំពុងប្រមាញ់ឡោមព័ទ្ធ នៅវេលាម៉ោង១១ ថ្ងៃខែឆ្នាំដដែលនេះ។ ដោយឡែកជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងសាកសួររតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print