កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបឃាត់ខ្លួនជនជាតិ៧នាក់ ករណីបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ បង្ក្រាបក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនជាតិចិន៧នាក់ ធ្វើឡើងនៅចំណុច ក្រុម១២ ភូមិ ៣សង្កាត់១ ម្តុំរោងចក្រ អរ សុី អាយ ឃ្លាំងលើក្រុងព្រះសីហនុ ករណីប្រព្រឹត្តរឿងបង្ខាំងមនុស្សខុសច្បាប់។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ តែងបើកប្រតិបត្តិការ ស្រាវជ្រាវជនសង្ស័យបែបនេះ បញ្ជូនទៅសាលាដំបូងរបៀបភ្លើងរលឹម។
បច្ចុប្បន្នកម្លាំងជំនាញមន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី និងបន្តស្រាវរកក្រុមគូកន ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print