ដំរីព្រៃមួយក្បាលឆ្លងពីថៃ មកអុកឡុកប៉ុស្តិ៍យាមភាគីខ្មែរបំផ្លាញបារ៉ាស់គ្មានសល់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សត្វដំរីព្រៃឈ្មោលមួយ​ក្បាលដ៏ធំ ​ក្នុង​ចំណោមដំរីជាច្រើនក្បាលទៀយបានដើរឆ្លងពីទឹកដីថៃចូលតាមច្រកទ្វារតំបន់«៤០០» ក្នុងស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចរបស់ខាងភាគីកម្ពុជា បណ្ដាលឲ្យខូចខាតអស់គ្មានសល់ ធ្វើឲ្យអ្នកប្រចាំការនៅទីនោះរត់ផាស់ក្រញ៉ាំទាំងយប់ ។
ការអុកឡុករបស់ដំរីព្រៃមួយក្បាលនេះបានកើតឡើង នៅ​វេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃ ចន្ទ ៩កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៧ តុលា ឆ្នាំ២០១៩ ខណ:បារ៉ាស់ខាងភាគីថៃបានលើកផុត ដោយ​សារ​គេបាន​ដឹង មុនពេលសត្វដំរីដ៏ធធំមានកម្ពស់ដល់ទៅជាង៧ម៉ែត្រដើរសំដៅមកស្រុកខ្មែរ ឯភាគីខ្មែរដែលបិទបារ៉ាស់ត្រូវដំរីមួយក្បាលនេះ យកប្រម៉ោយ ចាប់ដកនិងកាច់បំបាក់បារ៉ាស់គ្មានសល់ ។

ប្រភពពីមន្រីនគរបាលប្រចាំការនៅច្រកក ៤០០ បានឱ្យដឹងថា សត្វដំរីព្រៃមួយក្បាលនោះ បានដើរមកពីទឹកដីថៃ តាមដងផ្លូវនា​ពេលយប់ឡើង ឆ្ពោះមកកាន់ប៉ុស្តិ៍ត្រួត​ពិនិត្យច្រកទ្វារតំបន់​«៤០០»​ដែលទំនងសត្វដំរីព្រៃឈ្មោលដ៏ ធំ១ក្បាលនោះចុះប្រេង​ផង ទើបបានមកអុកឡុកប៉ុស្តិ៍យាមបែបនេះ ។ក្នុងពេលនោះទា​ហានខាងភាគីថៃ បានលើកបារ៉ាស់ផុត ហើយនាំគ្នារត់ចេញពីក្នុងប៉ុស្ដិ៍​យាម រីឯខាងភាគីកម្ពុជា ដែល​មិនបានដឹងមុន ហើយមិនបានលើកបារ៉ាស់ ក៏ត្រូវសត្វដំរីនោះទាញកាច់​បំបាក់​ខូច​ខាតអស់ទាំងស្រុង ធ្វើឲ្យអ្នកប្រចាំការភ័យលស់ព្រលឹង ហើយបានត្រឹមថតរូបទុកមើល ប៉ុណ្ណោះ។
បើតាមប្រភពពីទាហានថៃវិញបានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ​មានសត្វដំរីព្រៃមួយហ្វូង​បានបំភ្លេច​បំផ្លាញផលដំណាំរបស់ពលរដ្ឋថៃអស់ជាច្រើន ហើយគេសង្ស័យថា សត្វដំរីឈ្មោលមួយក្បាល​ដែល​ចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះតែម្តង។
សមត្ថកិច្ចបាន​បញ្ជាក់ថា ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្តិ៍ច្រកទ្វារ៤០០ ខាង​លើនេះ បានរត់ព្រាតពេលដំរីចូលអុកឡុក ។ ប៉ុន្តែយ៉ាងណា សត្វដំរីចុះ ព្រេងមួយក្បាលនោះ មិន​បង្ក​គ្រោះ​ថ្នាក់ដល់មនុស្សទេ គ្រាន់តែបានបំផ្លាញបារ៉ាស់កុងត្រូលប៉ុស្តិ៍ត្រូតពិនិត្យរបស់ភាគីកម្ពុជា ហើយក្រោយពីបង្កការអុកឡុក មួយប្រាវ​រួចសត្វដំរី​នោះ​ ក៏វិលត្រឡប់ចូលទឹកដីថៃវិញទាំងកណ្ដាលយប់ចូលព្រៃបាត់ទៅ ​ទុកនៅការខូចខាតបារ៉ាស់ឲ្យភាគីកម្ពុជាជួលជុលឡើងវិញ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print