ខ្មាន់កាំភ្លើងបាញ់មេឃ២គ្រាប់ទាំងកណ្តាលយប់ចង់សាកចិត្តនគរបាលប៉ុស្តិ៍វាលវង់

ចែករំលែក៖

ភ្នំពេញ៖ ​ខ្មាន់កាំភ្លើងពីរនាក់មិនដឹងមានរឿងអីជិះម៉ូតូមកដល់កន្លែងស្ងាត់ ស្រាប់តែដកកាំ​ភ្លើង​ខ្លី ពីចង្កេះបាញ់មេឃ​២​គ្រាប់បង្កឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​​កំពុង​ដេក​លង់លក់​ទាំងកណ្តាល​យប់ រួចនាំគ្នាជិះម៉ូតូទៅបាត់មិនខ្វល់ថា ពីសមត្ថកិច្ចតាមចាប់ខ្លួននោះឡើយ ។

ហេតុការណ៍​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​០០ និង​១០​នាទី​រំលង​អ​ធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៥ ​នៅ​មុខ​​​បុរី​កីឡា ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មក​រា ដែលការបាញ់នេះខ្លះថា មកពីពួកគាត់ចេញពីផឹកស៊ីស្រវឹងចង់បាញ់ស្តារកាណុង តែខ្លះទៀតថា គាត់បាញ់ចង់ដឹងសមត្ថភាពសមត្ថកិច្ចមូលដ្ឋាន តើហ៊ានចាប់ពួកគាត់ដែរទេ ?​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​​មុន​ពេល​កើត​ហ​តុ​ គេ​ឃើញ​បុរស​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ដល់​មុខ​បុរី​កីឡា​ ហើយ​ក៏​បាន​ឈប់​ម៉ូតូមិនដឹងរឿងអីស្រាប់តែ​ទាញ​កាំភ្លើងខ្លីមិនស្គាល់ម៉ាក​ពី​ចង្កេះ​អា​ម៉េ​បាញ់​គំរាម​មេឃ​២​គ្រាប់​ឮសូរ ផាំង ផាំង បង្កឱ្យ​មានការ​ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែរ​​កន្លែង​កើតហេតុ​រត់​ចេញ​ មក​មើល​គ្រប់​គ្នា ​ព្រោះនឹកស្មានថា ជាអំពើប្លន់ប្រដាប់អាវុធ តែពេលបុសនោះជិះម៉ូតូទៅបាត់មិនឃើញមានអ្វីកើតឡើង ទើបនាំគ្នាសន្និដ្ឋានថា ប្រហែលបុរសទាំងពីរនាក់មានកំហឹងជាមួយមេឃ បានជាគាត់បាញ់ ស្រាយកំហឹង ។

ប្រភពដដែលឲ្យដឹងទៀតថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហើយបានត្រឹមមើលនាយអាយមួយភ្លែតមិនឃើញកើតមានអីក៏ជិះម៉ូតូ​ត្រឡប់ទៅវិញ​អស់ទៅ ។

ទោះយ៉ាងណាប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា នេះមិនមែនជាលើកទី១ ទេដែលកើតមានផ្ទុះអាវុធនៅ កន្លែង​កើតហេតុ​ខាងលើ​នេះ ការពិតកើតមាន ​២​ទៅ​៣​លើកទៅ​ហើយតែសមត្ថកិច្ចមូលដ្ឋានមិនដែលចាប់បានក្រុមខ្វាន់កាំភ្លើងទាំងនោះឡើយ ៕​​

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print