សមត្ថកិច្ចឃាត់​បានជនសង្ស័យ៣នាក់ដែលចាក់សម្លាប់មនុស្សលើស្ពានអ្នកលឿង

ចែករំលែក៖

​ខេត្តព្រៃវែង ៖ ជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម ចាក់សម្លាប់មនុស្សម្នាក់​លើស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរ៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នោះ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
​ជនសង្ស័យទាំង៣នាក់ រួមមានទី១ឈ្មោះ ឃ្លី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ, ទី២ ឈ្មោះ ឃ្លី ឡាយ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ ឃ្លី ស្រស់ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់មានទីលំ​នៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍។

​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មនៅលើស្ពាន​អ្នក​លឿងរួចមក សមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញា និង​ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ខាងលើ។ នៅក្នុងការឃាត់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ច​ក៏ដក​​ហូតបានម៉ូតូមួយគ្រឿង រួមនឹងផ្លែដែកឆាបមួយដែលជនសង្ស័យបានប្រើប្រាស់សម្រាប់ចាក់ប្រ​ហារជនរងគ្រោះឱ្យស្លាប់នៅយប់ថ្ងៃទី២៥ ខែធ្នូ។

​ប្រភពបន្ដថា បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើពិតមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន​ខ្លួនទៅកាន់ស្នងការដ្ឋាននគរបាល និងស្រាវស្រាវរកបក្ខពួកបន្ថែមទៀតមកផ្ទន្ទាទោសតាមច្បាប់។

​គួររំឮកថា កាលពីយប់ថ្ងសទី២៥ ខែធ្នូ ឆ្នាំ២០១៥ ចុងភៅមួយក្រុមដែលចប់ការងារនៅត្រើយ​ខាងកើតស្ពានអ្នកលឿង ហើយបាននាំគ្នាបើករថយន្ដឡើងលេងលើស្ពាន ក៏បានជួបនឹងមនុស្សមួយ​ក្រុម ក៏បានទាស់សម្ដីឈ្លោះប្រកែកគ្នារហូតកើតមានការប្រវាយប្រតប់ និងនឹងបណ្ដាលឲ្យបុរសជាមេ​ចុងភៅម្នាក់ត្រូវក្រុមជនសង្ស័យចាក់សម្លាប់ដោយដែកឆាបនៅនឹងកន្លែងតែម្ដង។

...

​បុរសដែលត្រូវគេចាក់សម្លាប់នោះឈ្មោះ ឡូត អាយុ៣២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅក្នុង​ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង៕ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print