ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ ពលរដ្ឋនៅលើពិភពលោកឈានដល់៧,២៩ពាន់លាននាក់ កើន១,០៨ភាគរយ បើប្រៀបធៀបនិងថ្ងៃទី១ខែមករាឆ្នាំ២០១៥។ តាមតួលេខរបស់ក្រសួងស្ថិតិអាមេរិកបានប្រកាសឲ្យដឹងថា នៅដើមឆ្នាំ២០១៦ពលរដ្ឋនៅលើពិភពលោកមាន7.295.889.256នាក់ កើន77.918.825នាក់ ក្នុងរយៈពេលមួយឆ្នាំ។ ប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតគឺចិន ឥណ្ឌា អាមេរិក ឥណ្ឌូនេស៊ីុនិងប្រេស៊ីុលដដែល។
ចំណែកពលរដ្ឋអាមេរិកវិញមាន 322លាននាក់គឺកើនឡើង0,77ភាគរយ ចាប់ពីដើមឆ្នាំ២០១៥មក។ ដូច្នេះចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១០មកទល់ពេលនេះពលរដ្ឋអាមេរិកកើនឡើងរហូតដល់ទៅ4,54ភាគរយស្មើ១៤លាននាក់។ តាមតួលេខ នៅអាមេរិកក្នុងរយៈពេល៨វិនាទីមានទារកម្នាក់កើតមក ហើយក្នុងរយៈពេល១០វិនាទីមានមនុស្សចាស់ម្នាក់លាចាកលោកនេះ។
ក្រៅពីនេះជនភៀខ្លួនចូលទៅកាន់អាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានដោយសារតែមានអំពើហឹង្សានៅក្នុងតំបន់មជ្ឈឹមបូព៌ា ក៏ជាមូលហេតុធ្វើឲ្យអាមេរិកមានពលរដ្ឋកើនឡើង។ ជាមធ្យមក្នុងរយះពេល២៩វិនាទីមានជនអន្តោ្របវេសន៍ម្នាក់រស់នៅអាមេរិកដោយស្របច្បាប់។
តាមការព្យាករណ៍នៅឆ្នាំ២០១៦នេះពេលនៅលើពិភពលោកនឹងកើតឡើងខ្ពស់ជាបន្តទៀត ក្នុងពេលដែលប្រទេសនៅតំបន់អាស៊ីុរដ្ឋាភិបាលបានជម្រុញឲ្យពលរដ្ឋបង្កើតកូនឲ្យបានច្រើន។ អ្វីដែលចាប់អារម្មណ៍នោះគឺចិនបានអនុញ្ញាត្តិឲ្យពលរដ្ឋរបស់ខ្លួនបង្កើតកូនបានពីរនាក់ដែលពីមុនឲ្យកើតតែម្នាក់ប៉ុណ្ណោះ ដូច្នេះនៅក្នុងឆ្នាំ២០១៦ពលរដ្ឋនិងកើតឡើងទ្វេដងប្រៀបធៀបឆ្នាំ២០១៥៕