ខេត្តព្រះវិហារ៖ មេបញ្ជាការអង្គភាពកងពលតូចអន្តរាគមន៏លេខ៧ បានដាក់វិន័យដល់ នាយរងការិយាល័យអភិវឌ្ឍន៏កងពលតូចអន្តរាគមន៏លេខ៧ម្នាក់ដែលមានកំហុសឆ្គងកងទ័ពនិងអាចប្រឈមដកបញ្ឈជើងដោយសារកូនចៅក្រោមឱវាទយកកាំភ្លើងទៅប្រើប្រាស់ខុសវិន័យគ្រាន់តែឃ្វាលពពែសោះយកកាំភ្លើងតាមខ្លួនដែរ ។
បន្ទាប់ពីកូនចៅធ្វើសកម្មភាពខុសវិន័យកងទ័ពដូច្នេះលោកវរសេនីយ៏ត្រី ហ៊ុន ហូរ ជានាយរងការិយាល័យអភិវឌ្ឍន៏កងពលតូចអន្តរាគមន៏លេខ៧បានទទួលកំហុសភ្លាមដោយលោកថា លោកមានការធ្វេសប្រហែសនឹងបណ្តែតបណ្តោយឱ្យកូនចៅរបស់លោកយកអាវុធជាតិផ្ទុះទៅប្រើប្រាស់យ៉ាងអនាធិបតេយ្យនៅទីសាធារណៈកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនោះប្រាកដមែន ។
ប្រភពពីខេត្តព្រះវិហារឲ្យដឹងថា នៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរសេនីយ៏ត្រី ហ៊ុន ហូរ ក៏បានអះអាងនឹងបកស្រាយថាខ្លួនលោកពិតជាបានខុសនៅពេលរូបលោកមិនបាននៅផ្ទះ។ដោយរូបលោករវល់ជាប់ទៅប្រជុំនៅទីបញ្ជាការកងពលហើយទុកអាវុធនៅផ្ទះត្រូវកូនចៅរបស់លោកនៅផ្ទះដែលជាអ្នកឃ្វាលពពែឱ្យលោកនោះបានយកអាវុធនោះទៅស្ពាយខុសវិន័យ ។
លោកបានបន្តថាករណីនេះរូបលោក ត្រូវបានលោកឩត្តមសេនីយ៏ទោ ដួង សំនៀង មេញ្ជាកាកងពលតូចអន្តរាគមន៏លេខ៧ដែលជាមេបញ្ជាការបស់លោកផ្ទាល់នោះហៅទៅសួរនាំនឹងដាក់វិន័យយ៉ាងតឹងរឹងនឹងអនុវត្តន៏ទៅលើច្បាប់ផ្ទៃក្នុងរបស់កងយោធពលខេរភូមិន្ទ ដែលពេលនេះលោកមេបញ្ជាការអាចនឹងដកបញ្ឈជើងទៀតផងក៏ថាបាន ព្រោះធ្វើជាគំរូក្នុងអង្គភាព។
លោកវរសេនីយ៏ត្រី ហ៊ុន ហូរ បានបន្តថាលោកឩត្តមសេនីយ៏ទោដួងសំនៀងមេបញ្ជាការបស់លោកនោះគឺលោកមិនអត់អោនឱ្យបុគ្គលណាដែលធ្វើខុសនោះឡើយ។ទោះបីស្ថិតក្នុងសភាពបែបណាក៏ដោយឱ្យតែបុគ្គលនោះធ្វើខុសគឺលោកមេបញ្ជាការយកច្បាប់មកអនុវត្តទៅតាមបទបញ្ជារបស់អគ្គមេបញ្ជាកាក្រសួងកាពារជាតិ។
ជាមួយគ្នានោះ លោកហ៊ុន ហូរ ក៏បានលើកឡើងថាខ្លួនលោកនឹងសុំសារភាពនៅចំពោះមុខលោកមេបញ្ជាការបស់លោកក៏ដូចជាមេបញ្ជាការមេបញ្ជាររងក្នុងអង្គភាពរបស់លោកហើយដែរ។ជាពិសេសដល់មហាជនទាំងអស់ថាខ្លួនលោកពិតជាមានកំហុសខុសឆ្គងក្នុងការធ្វេសប្រហែសមិនប្រយ័ត្នដែលធ្វើឱ្យមានប៉ះពាល់ដល់មុខមាត់អង្គភាពរបស់លោក។ជាពិសេសដល់សតិអារម្មរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ខាងលើនោះកន្លងមកនោះ។
ជាមួយគ្នានោះលោកវរសេនីយ៏ត្រី ហ៊ុន ហូរ ក៏បានលើកឡើងផងដែរថាក្នុងនាមលោកជាមេបញ្ជាការងមួយរូបដែរនោះតែបើទោះបីករណីលោកធ្វើខុសលោកក៏ហ៊ានទទួលកំហុសហើយអាវុធនោះគឺលោកបានធ្វើកាប្រគល់ទៅឱ្យអង្គភាពរបស់លោកគ្រប់គ្រងវិញហើយ ៕ ប្រាថ្នា
ពាក់ពន្ធ័នឹងករណីដីធ្លីនោះវិញលោកវរសេនីយ៏ត្រីហ៊ុនហូថាដីរបស់លោកគឺមានត្រឹមតែ២៩ហិតាដោយគិតទាំងដីចំណែករបបកូនរបស់លោកទាំង៥នាក់បញ្ចូលផងនោះ។ដីដែលមាន២០០ហិកតានោះវាជាដីរបស់គេទេដោយលោកគ្រាន់តែជាអ្នកជួយមើលថែឱ្យគេតែប៉ុណ្ណោះ៕
ដោយ៖ ប្រាថ្នា