ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០១៩ ចំណុច ផ្លូវលេខ៥ ក្រុមទី១៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យឈ្មោះនូ ដារ៉ា ហទីភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវមុខរបរគ្មាន(មានសារធាតុញៀន)។ ដោយឡែក ជនរងគ្រោះឈ្មោះ ព្រំ គង្គា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបន្តថា៖ សំភារៈដកហួតរួមមាន៖
១/ ម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0123 (មធ្យោបាយរបស់ជនសង្ស័យ)។
២/ កាបូបស្ពាយមួយ ពណ៍ខ្មៅ ក្នុងនោះមានប្រាក់ដុល្លា $២០ ប្រាក់រៀល ៦៣,៥០០រៀល និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone 7 plus ពណ៍ផ្កាលឈូក (សំភារៈរបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវីញ)។
បើតាមប្រភពពត៍មានពី សមត្ថកិច្ចបានអោយដឹងថា៖ មុនកើតហេតុ ជនរងគ្រោះជិះមូតូដឹកកូនស្រីអាយុប្រហែល៥ឆ្នាំ មកពីស្រុកកណើតនៅខេត្តព្រៃវែង ទៅផ្ទះជួល នៅភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ពេលធ្វើដំណើរដល់ចំនុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ០១គ្រឿង មកពីខាងក្រោយ អែបពីខាងស្តាំម៉ូតូជនរងគ្រោះរួចយកដៃឆ្វេងធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ បណ្តាលអោយទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះដួល រួចជនសង្ស័យក៏ព្យាយាមរត់ ស្របពេលកម្លាំងល្បាតខណ្ឌ/ប៉ុស្តិ៏ កំពង់ល្បាតបានឃាត់ខ្លួនជនសង្ស័យបាន ។
បច្ចុប្បន្នផ្នែកនគរបាលជំនាញខណ្ឌឬស្សីកែវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕
ដោយ៖ ស រស្មី