ប្រទេសចិន៖ នៅក្នុងបទសម្ភាសន៍ ប្រចាំឆ្នាំ របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានលើកឡើងថា គ្មានអ្វីអាចរារាំងដំណើរឆ្ពោះទៅមុខ។ លោក វ៉ាងយី បានបញ្ជាក់ថា គ្មានកម្លាំងខាងក្រៅណា អាចរារាំងពលរដ្ឋ ចិន១,៤ពាន់លាននាក់ឆ្ពោះទៅមុខនោះឡើយ៕
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានផ្តល់បទសម្ភាសន៍ ចុងឆ្នាំ ដោយលោកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការជ្រៀតជ្រែក ពីបណ្តាប្រទេសលោកខាងលិចទៅលើ កោះហុងកុង តៃវ៉ាន់ ស៊ីនជាំង ។ លោក វ៉ាងយី បន្តទៀតថា ចេតនាអាក្រក់របស់លោកខាងលិចនឹងមិនទទួលបានជោគជ័យឡើយ។
លោក វ៉ាងយីបានលើកឡើងថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងរារាំងការអភិវឌ្ឍន៍ រីកចំរើន មិនទទួលបានជោគជ័យ ឡើយ «កង់រថយន្តចិនបន្តវិលទៅមុខជានិច្ច»។ លោកបន្តទៀតថា ទីក្រុងប៉េកាំង នៅតែបន្តរក្សាការ អត់ធ្មត់ ទំនុកចិត្ត និងប្តេជ្ញា ចំពោះការប៉ុនប៉ងបំផ្លាញការអភិវឌ្ឍន៍របស់ចិន។
លោក វ៉ាងយី បានបញ្ជាក់ថា« នៅហុងកុង យើងបានជួយដល់រដ្ឋាភិបាល ទប់ស្កាត់អំពើហិង្សា រៀបចំសណ្តាប់ធ្នាប់ ហើយគ្រប់គ្រងទៅតាមច្បាប់។ពេលវេលានឹងបង្ហាញយ៉ាងច្បាស់ថា ច្បាប់ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ មិនត្រឹមតែមានប្រសិទ្ធិភាពខ្ពស់ នៅហុងកុង នោះឡើយ ថែមទាំងទទួលបានការគាំទ្រពីមហាជនទៀតផង»។
លោក វ៉ាងយី បន្តទៀតថា ចិនទទួលបានជោគជ័យនៅក្នងការទាក់ទាញប្រទេសមួយចំនួនកាត់ផ្តាច់ទំនាក់ទំនងជាមួយ កោះតៃវ៉ានហើយងាកមកបង្កើនទំនាក់ទំនងជាមួយចិនវិញ។ លោកក៏បានស្ងើចសរសើរដល់កម្លាំងប្រឆាំងភេរវកម្ម ដែលបានទប់ស្កាត់ការវាយប្រហារ នៅតំបន់ស៊ីងជាំង ដែលមានក្រុមជនជាតិភាគតិចអ៊ុយហ្គ័រភាគច្រើន រស់នៅ ទទួលបានជោគជ័យ៕
ដោយ៖ មែវ សាធី