ខេត្តកែប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានវត្តមានដឹកនាំក្រុមការងារអន្តរាគមន៍សង្គ្រោះរុករកកាយ ថ្មដែក រកជនរងគ្រោះសឹងទល់ភ្លឺ។ ដោយសម្តេចបានបញ្ជាក់ក្នុង Facebook ផ្លូវការថា៖ នៅម៉ោង២និង២៥ នាទី ឈានដល់ព្រឹកថ្ងៃទី ៤ មករា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង និងកាត់សសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់៧ជាន់បាក់រលំសង្កត់កាលពីថ្ងៃទី ៣ មករា។ សម្តេចមានប្រសាសន៍ថា៖ នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន ៤ នាក់នៅរស់រានមានជីវិតនៅឡេីយ។
សម្តេចតេជោ ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ធអោយបានទាន់ពេលវេលា៕
...
ដោយ៖ សុខ ខេមរា