ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាកូរ៉េខាងជើងដែលជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានចំណាយប្រាក់រហូតដល់ទៅ១/៤នៃប្រាក់ចំណូលរបស់ជាតិទាំងមូលសម្រាប់ពង្រឹងវិស័យយោធា ។
ចំណែកប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើងដូចជាកូរ៉េខាងត្បូងចំណាយតែ2,5ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋប៉ុណ្ណោះ អាមេរិក ចំណាយ4,3ភាគរយ ។ចំណែកចិននិងរុស្ស៊ីវិញ មានតែ2,1និង3,7ភាគរយប៉ុណ្ណោះ។ កូរ៉េខាងជើងមានចំនួនទាហានច្រើនលំដាប់ទី៤នៅលើពិភពលោក ដោយមានទាហានសរុប1,17លាននាក់ ចំណែកកូរ៉េខាងត្បូងវិញមានតែ679000នាក់ប៉ុណ្ណោះ។
ការដែលកូរ៉េខាងជើងបង្កើតប្រាក់ចំណាយសម្រាប់ទាហានដោយសារតែប្រទេសនេះមិនទាន់ទទួលបានសន្តិភាពពេញលេញហើយអាមេរិកក៏មិនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើងផងដែរ ។ទាំងនោះហើយដែលកូរ៉េខាងជើងចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនដឹងថាពេលណាមួយត្រូវផ្ទុះសង្គ្រាមសាជាថ្មីនោះឡើយ។
កន្លងមក នៅក្នុងសារឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន មិនបានលើកឡើងអំពីកម្មវិធី បរមាណូ និងកាំជ្រួចមីស៊ីុលដូចរាល់ឆ្នាំ នោះឡើយ។ ចំណុចទាំងនោះហើយបាន ជាសារព័ត៌មានបរទេសផ្សាយថា សកម្ម ភាពរបស់លោក គីម ជុងអ៊ុន គឺបង្កើន ឥទ្ធិពលនៅក្នុងចិត្ដប្រជាពលរដ្ឋតែប៉ុណ្ណោះ ទាំងនោះលោក គីម ជុងអ៊ុន តែងតែ គំរាមអាមេរិក និងកូរ៉េខាងត្បូង ។
នៅក្នុងសារឆ្នាំថ្មីលោក គីម ជុងអ៊ុន កន្លងមកបានលើកឡើងពីកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់ខ្លួន ប៉ុន្ដែ លើកនេះលោកមិនបានលើកឡើងនោះ ឡើយ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា លោកមិនចង់ប្រឈមមុខជាមួយ ប្រទេសមហាអំណាចនោះឡើយ ព្រោះ អាចធ្វើឱ្យពលរដ្ឋរបស់លោកជួបផល លំបាកកាន់តែខ្លាំងប៉ុណ្ណោះ ។
លោក គីម ជុងអ៊ុន បញ្ជាក់ថា “លោក បន្ដអត់ធ្មត់ដើម្បីឈានដល់កិច្ចព្រមព្រៀង សន្ដិភាពនៅឧបទ្វីបកូរ៉េ ប៉ុន្ដែបើអ្នក ណាមានបំណងចង់ឈ្លានពាននោះកូរ៉េខាង ជើងមិនលើកលែងឡើយគឺតស៊ូដល់ទី បញ្ចប់ ។
បើទោះបីបែបនេះក្ដីលោក គីម ជុង អ៊ុន បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិក និងកូរ៉េខាងត្បូង ជាអ្នកបង្កឱ្យមាន សភាពការណ៍តានតឹងនៅក្នុងតំបន់ ។