សហរដ្ឋអាមេរិក៖ គ្រោះថ្នាក់យន្តហោះធុនតូចនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយសារតែចំនួនយន្តហោះធុនតូច របស់ក្រុមហ៊ុនឯកជន សម្រាប់ធ្វើដំណើរ មានច្រើន ទើបមានគ្រោះថ្នាក់កើតឡើងច្រើន។
នៅពេលនេះយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅវេលាម៉ោង១២និង១១នាទីរសៀលថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)ស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស៤នាក់នៅលើយន្តហោះនោះស្លាប់ទាំងអស់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា៖ យន្តហោះបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ ហើយ ក៏ដាំក្បាលបុកដីផ្ទុះឆេះ។ គ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋានCorona ចម្ងាយពីទីក្រុង ឡូសអែនជឺឡេស ៧៥គីឡូម៉ែត្រ។
នៅកន្លែងកើតហេតុ យន្តហោះឆាបឆេះ ហើយក្រុមពន្លត់អគ្គិភ័យ ក៏បានទៅដល់ទីតាំងជួបគ្រោះថ្នាក់ភ្លាមៗ តែមិនមានអ្នកណាម្នាក់នៅរស់នោះឡើយ។ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ។ មកទល់ពេលនេះគេមិនទាន់ប្រកាសពីអត្តសញ្ញា ជនរង្គ្រោះនៅឡើយទេ៕
ដោយ៖ មែវ សាធី