ខេត្តបាត់ដំបង ៖ ពាក់ព័ន្ធអំពើហឹង្សា ប្រព្រឹត្តដោយក្រុមក្មេងទំនើង៤នាក់ វាយក្មេងស្រីថ្នាក់ទី៧ ត្រូវបានគេបង្ហោះ Facebook រិៈគន់ ជាបន្តបន្ទាប់ តម្រូវអោយអ្នកអនុវត្តច្បាប់ ផ្តល់យុត្តិធម៍ដល់ក្មេងស្រីរងគ្រោះ និងលុបបំបាត់នូវនិទណ្ឌភាព មិនគោរពច្បាប់នេះ។
ជាក់ស្តែងបន្ទាប់ពីមានការបង្ហោះរូបថតក្មេងស្រីម្នាក់មានរបួសចឹញ្ចេីមដេរអស់ ៣ ថ្នេរ ដោយសារតែមានក្មេងប្រុស ៤ នាក់ វាយនោះ ពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅលូន កំពុងរៀបចំឯកសារបញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្តតាមនីតិវិធី ប៉ុន្តែជនបង្កមិនទាន់ឃាត់ខ្លួននៅឡើយ។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន បានអោយដឹងនៅព្រឹកនេះថា៖ ករណីក្មេងៗប្រុស៤នាក់ វាយទៅលេីសិស្សស្រីម្នាក់ បណ្ដាលអោយរបួសចឹញ្ចេីមនោះ សមត្ថកិច្ចរបស់លោកសម្រេចបញ្ជូនសំណុំរឿងទៅ តុលាការខេត្តបាត់ដំបងចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកអធិការបានអោយដឹងទៀតថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីហឹង្សាមួយកេីតឡេីងនៅ អនុវិទ្យាល័យ កូនភ្នំមិត្តភាព ភូមិ ស្រឡៅជ្រំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ករឡេីងដោយ សិស្សប្រុសក្មេងៗ៤នាក់ ប្រេីហឹង្សាទៅលេីសិស្សស្រីឈ្មោះ គី លីណា អាយុ១៣ ឆ្នាំបណ្ដាលអោយរបួសចឹញ្ចេីម ។
លោកអធិការបានបន្តថា៖ មុនពេលកេីតហេតុ សិស្សស្រីឈ្មោះ គី លីណា បាននិយាយចំអែចំអន់លេងជាមួយសិស្សប្រុសក្មេងៗទាំង៤ នោះថាជាប្ដី ។ ប៉ុន្តែសិស្សប្រុសម្នាក់បានហាមកុំអោយឈ្មោះ គី លីណា ហៅខ្លួនជាប្ដីបែបនេះ ។ បន្ទាប់មកក៏មានការជជែកគ្នា សិស្សស្រីឈ្មោះ គី លីណា បានធាក់សិស្សប្រុសម្នាក់ចំពោះចុករមួល ឃេីញដូច្នោះ សិស្សប្រុសក្មេងៗទាំងនោះក៏នាំគ្នាវ៉ៃទៅលេី សិស្សស្រីឈ្មោះ គី លីណា តែម្ដង ហេីយមានសិស្សប្រុសម្នាក់បានយកខ្សែក្រវាត់ ក្រវី ត្រូវចឹញ្ចេីមបណ្ដាលអោយរបួសចឹញ្ចេីមនោះខាងស្ដាំ ។
ក្រោយពីកេីតហេតុ លោកគ្រូ អ្នកគ្រូបានសម្របសម្រួលបញ្ចប់បញ្ហាព្រោះតែ សុទ្ធតែជាក្មេងៗដែលមានអាយុតែ ១២-១៣ ឆ្នំាប៉ុណ្ណោះ ។ ប៉ុន្តែពេលសម្របសម្រួលគ្នាមិនត្រូវខាង សិស្សស្រីរងគ្រោះក៏បានបង្ហោះព័ត៌មានលេីបណ្ដាញសង្គម ហ្វេសប៊ុក ដេីម្បីទាមទាររកយុត្តិធម៌ ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានហៅក្មេងៗទាំង ៤ នាក់ ដែលមានឈ្មោះ ៖
១- ឈ្មោះ ថា កក្កដា ភេទ ប្រុស អាយុ ១២ឆ្នំា
២-ឈ្មោះ ទូច សុផាត ភេទប្រុស អាយុ ១២ឆ្នំា
៣- ឈ្មោះ និន សម្បត្តិចិត្រា ភេទប្រុស អាយុ ១៣ឆ្នំា
៤-ឈ្មោះ អ៊ួញ សៅលី ភេទប្រុស អាយុ ១៣ឆ្នំា ។
មកសាកសួររួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។ ប៉ុន្តែដោយសារតែក្មេងៗប្រុសទាំង ៤ នាក់ នោះជាអនិតិជន សមត្ថកិច្ចនគរបាល បញ្ជូនតែសំណុំរឿងតែប៉ុណណោះ ចំណែក ក្មេងៗទាំង ៤ នាក់នោះ សមត្ថកិច្ចអោយ អាណាព្យាបាលមកធ្វេីលិខិតធានាយកទៅវិញ ។
ចំណែកក្មេងស្រីរងគ្រោះ បានទាមទារសំណងចំនួន ១២ លានរៀល ពីក្មេងៗទាំង ៤ ប៉ុន្តែដោយសារតែម្ដាយឪពុកក្មេងៗទាំង៤ ទធ្វេីកម្មករនៅថៃ ជាគ្រួសារក្រីក្រ មានប្រាក់សរុបតែ ៨០ ម៉ឺនរៀល សងជនរងគ្រោះ ជនរងគ្រោះមិនព្រមទទួលឡេីយ៕
ដោយ៖ សហការី