សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅលូន​ បញ្ជូន​សំណុំរឿង​ករណី​ ក្មេងទំនើង៤នាក់ ហឹង្សា​លេីសិស្សស្រីម្នាក់ទៅ​តុលាការ​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ ពាក់ព័ន្ធអំពើហឹង្សា ប្រព្រឹត្តដោយក្រុមក្មេងទំនើង៤នាក់ វាយក្មេងស្រីថ្នាក់ទី៧ ត្រូវបានគេបង្ហោះ Facebook រិៈគន់ ជាបន្តបន្ទាប់ តម្រូវអោយអ្នកអនុវត្តច្បាប់ ផ្តល់យុត្តិធម៍ដល់ក្មេងស្រីរងគ្រោះ និងលុបបំបាត់នូវនិទណ្ឌភាព មិនគោរពច្បាប់នេះ។
ជាក់ស្តែងបន្ទាប់​ពី​មានការបង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់មានរបួសចឹញ្ចេីមដេរអស់​ ៣​ ថ្នេរ​ ដោយសារ​តែមានក្មេងប្រុស​ ៤​ នាក់​ វាយនោះ​ ពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅលូន​ កំពុង​រៀបចំ​ឯកសារ​បញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្ត​តាមនីតិវិធី ប៉ុន្តែជនបង្កមិនទាន់ឃាត់ខ្លួននៅឡើយ។
លោក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាល​ស្រុក​ សំពៅលូន​ បានអោយ​ដឹងនៅ​ព្រឹក​នេះ​ថា​៖ ករណី​ក្មេងៗ​ប្រុស​៤​នាក់​ វាយទៅលេី​សិស្ស​ស្រី​ម្នាក់​ បណ្ដាល​អោយ​របួស​ចឹញ្ចេីមនោះ​ សមត្ថកិច្ច​របស់​លោក​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ តុលាការ​ខេត្ត​បាត់ដំបង​ចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ។

លោកអធិការ​បានអោយដឹងទៀតថា៖ កាលពីថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០២០​ មានករណី​ហឹង្សា​មួយកេីតឡេីងនៅ​ អនុវិទ្យាល័យ​ កូនភ្នំ​មិត្តភាព​ ភូមិ​ ស្រឡៅជ្រំ​ ឃុំ​ សិរីមានជ័យ​ ស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​ បង្ករ​ឡេីងដោយ​ សិស្សប្រុស​ក្មេងៗ​៤​នាក់​ ប្រេីហឹង្សា​ទៅលេីសិស្សស្រីឈ្មោះ​ គី​ លីណា​ អាយុ​១៣​ ឆ្នាំបណ្ដាល​អោយ​របួស​ចឹញ្ចេីម​ ។
លោកអធិការ​បានបន្តថា​៖ មុនពេល​កេីតហេតុ​ សិស្ស​ស្រី​ឈ្មោះ​ គី​ លីណា​ បាន​និយាយចំអែចំអន់លេងជាមួយសិស្សប្រុសក្មេងៗទាំង​៤​ នោះថាជាប្ដី​ ។ ប៉ុន្តែ​សិស្ស​ប្រុស​ម្នាក់​បានហាមកុំអោយឈ្មោះ​ គី​ លីណា​ ហៅខ្លួនជាប្ដីបែបនេះ​ ។ បន្ទាប់​មក​ក៏មានការជជែកគ្នា​ សិស្ស​ស្រី​ឈ្មោះ​ គី​ លីណា​ បានធាក់សិស្សប្រុសម្នាក់​ចំពោះចុករមួល​ ឃេីញដូច្នោះ​ សិស្សប្រុស​ក្មេងៗ​ទាំងនោះ​ក៏នាំគ្នា​វ៉ៃទៅលេី​ សិស្ស​ស្រី​ឈ្មោះ​ គី​ លីណា​ តែម្ដង​ ហេីយមានសិស្សប្រុសម្នាក់បានយកខ្សែក្រវាត់​ ក្រវី​ ត្រូវ​ចឹញ្ចេីម​បណ្ដាល​អោយ​របួស​ចឹញ្ចេីមនោះ​ខាងស្ដាំ​ ។

ក្រោយ​ពី​កេីតហេតុ​ លោកគ្រូ​ អ្នកគ្រូ​បានសម្របសម្រួលបញ្ចប់បញ្ហាព្រោះតែ​ សុទ្ធតែ​ជាក្មេង​ៗដែលមានអាយុតែ​ ១២-១៣​ ឆ្នំា​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​ពេល​សម្របសម្រួល​គ្នា​មិនត្រូវខាង​ សិស្ស​ស្រី​រងគ្រោះ​ក៏បាន​បង្ហោះ​ព័ត៌មាន​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ដេីម្បី​ទាមទារ​រកយុត្តិធម៌​ ។

សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅលូន​ បាន​ហៅក្មេងៗទាំង​ ៤​ នាក់​ ដែលមានឈ្មោះ​ ៖​
១-​ ឈ្មោះ​ ថា​ កក្កដា​ ភេទ​ ប្រុស​ អាយុ​ ១២ឆ្នំា​
២-ឈ្មោះ​ ទូច​ សុផាត​ ភេទ​ប្រុស​ អាយុ​ ១២ឆ្នំា​
៣-​ ឈ្មោះ​ និន​ សម្បត្តិ​ចិត្រា​ ភេទ​ប្រុស​ អាយុ​ ១៣ឆ្នំា​
៤-​ឈ្មោះ​ អ៊ួញ​ សៅលី​ ភេទ​ប្រុស​ អាយុ​ ១៣ឆ្នំា​ ។

មកសាកសួរ​រួចរៀបចំសំណុំរឿងបញ្ជូនទៅ​តុលាការ​ ។ ប៉ុន្តែ​ដោយ​សារ​តែ​ក្មេងៗ​ប្រុស​ទាំង​ ៤​ នាក់​ នោះ​ជាអនិតិជន​ សមត្ថកិច្ចនគរបាល​ បញ្ជូន​តែសំណុំរឿងតែប៉ុណណោះ​ ចំណែក​ ក្មេង​ៗ​ទាំង​ ៤​ នាក់​នោះ​ សមត្ថកិច្ច​អោយ​ អាណាព្យាបាល​មកធ្វេីលិខិតធានាយកទៅវិញ​ ។

ចំណែក​ក្មេង​ស្រី​រងគ្រោះ​ បានទាមទារសំណងចំនួន​ ១២​ លានរៀល​ ពីក្មេង​ៗទាំង​ ៤​ ប៉ុន្តែ​ដោយ​សារ​តែ​ម្ដាយឪពុកក្មេងៗទាំង​៤​ ទធ្វេីកម្មករនៅថៃ​ ជាគ្រួសារក្រីក្រ​ មាន​ប្រាក់​សរុបតែ​ ៨០​ ម៉ឺនរៀល​ សង​ជនរងគ្រោះ​ ជនរងគ្រោះ​មិនព្រមទទួលឡេីយ​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print