ក្រសួង​ព័ត៍មាន បញ្ជា​ឱ្យ​ K01 ផ្សាយ Live សុំទោស​ជា​សាធារណៈ មុននឹង​ក្រសួង​ហៅ​មក​ណែនាំ​ផ្ទាល់មាត់​ នៅព្រឹកថ្ងៃទី៣០ ស្អែកទៀត

ចែករំលែក៖

ភ្នំពេញ​៖ ការ Live ព័ត៍មាន មិនមានវិជ្ជាជីវៈ គ្មានការពិត គឺស្មើនឹងមានចេតនាបំពុលសង្គម នឹងប្រឈមការទទួលខុសត្រូវតាមផ្លូវច្បាប់។ ជាក់ស្តែង
នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន បាន​បញ្ជា​ឱ្យ​លោក K01 អ្នកលេង​ហ្វេ​ស​ប៊ុ​ក (Facebook)ផ្សាយ live និយាយរត់មាត់ តាមទំនើងចិត្តនឹកឃើញនោះ គឺ
សុំទោស​ជា​សាធារណៈ ចំពោះ​កំហុស ដែល​លោក​បាន​ទៅ​ផ្សាយ​ផ្ទាល់​មុខ​មន្ទីរ​ពេទ្យរុស្ស៊ី ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ថ្មី បង្កដោយ​វីរុស កូ​រ៉ូ​ណា ប្រភេទ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។ បន្ទាប់មកនៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នឹង​ហៅ​អ្នកលេងហ្វេសប៊ុក​ K01 មក​ធ្វើ​ការណែនាំ នៅ​ទីស្តីការក្រសួង​ផ្ទាល់​តែម្តង​។ នេះ​បើតាម​ប្រភពពី​ក្រសួង​ព័ត៌មាន​ ដើម្បីរឹតបន្តឹងអោយអ្នកលេង Facebook. អ្នកផ្សពផ្សាយព័ត៍មាន មានវិជ្ជាជីវៈ។
ចំណាត់ការរបស់​ក្រសួងព័ត៌មាន​នេះ បានធ្វើឡើង បន្ទាប់ពីអ្នកលេងហ្វេសប៊ុក K01 បានទៅ​ផ្សាយ​ផ្ទាល់​​តាមហ្វេសប៊ុក នៅមុខក្លោងទ្វារមន្ទីររុស្ស៊ី ក្នុងរាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០​ ថា​នៅមន្ទីរពេទ្យរុស្ស៊ី មានអ្នកជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស។ ព័ត៍មាននេះ ជាការ Live ខុសការពិត ទោះជាមានអ្នក ចូលមើលច្រើន មានឡាចច្រើន មានស៊ែរច្រើន Comment ច្រើនក្នុងប្រយោជន៍បុគ្គលរបស់ខ្លួន ក៏ដោយ ក៏ប៉ុន្តែ​ប្រធានមន្ទីរពេទ្យ​រុស្ស៊ី បាន​ប្រកាស​បដិសេធភ្លាមៗ នឹងការផ្សាយតាមហ្វេសប៊ុកដូច្នេះ​។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានស្នើដល់​អាជ្ញាធរសមត្ថកិច្ច ចាត់​វិធានការ​ចំពោះការផ្សាយ​ព័ត៌មានមិនពិតដូច្នេះ។

ក្រោយសន្និសីទកាសែត នៅមន្ទីររុស្ស៊ី កាលពីរសៀលថ្ងៃទី២៩មករានេះ លោក K01 បាន Live តាមហ្វេសប៊ុកម្តងទៀត ហើយសុំទោសជាសាធារណៈចំពោះការផ្សាយផ្ទាល់របស់លោក កាលពីពេលព្រឹក នៅមុខមន្ទីរពេទ្យរុស្ស៊ី។ ខ្លីបវិដេអូ ផ្សាយផ្ទាល់ កាលពីព្រឹក ដែលលោក K01 ពាក់អាវភ្លៀង ស្រោមដៃ មួក និងម៉ាស់នោះ ក៏ត្រូវបានលុបចេញពីហ្វេសប៊ុករបស់​លោកផងដែរ។
សូមបញ្ជាក់ថា៖ ការ Live គ្មានវិជ្ជាជីវៈនេះ ធ្វើអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងភិតភ័យ រហូតដល់មានមតិរិៈគន់ច្រើនលើកឡើងថា៖ គេមិនខ្លាចទេបញ្ហាជម្ងឺរលាកដង្ហើមវីរុសកូរ៉ូណា ដោយសាររាជរដ្ឋាភិបាល ,ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់តាមដាន ទប់ស្កាត់ ការពារ ប៉ុន្តែអ្វីដែលខ្លាចបំផុត ក្រុមផ្សាយបំពុលសង្គម ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print