សូមជួយផង តាយាយក្រីក្រគ្មានទីពឹង ត្រូវយោធាឧត្ដមសេនីយ៍​ទោម្នាក់ ប្រើអំណាចលួចយកដីពួកគាត់លក់

ចែករំលែក៖

ភ្នំពេញ៖ បើគាត់មិនខុស កាន់កាប់ដីស្របច្បាប់ នឹងចាស់ៗផង មេត្តាអ្នកមានអំណាច អាជ្ញាធរ ជំនាញ កុំបង្កើតវប្បធម៍សុីដាច់ដីជនស្លូតត្រង់ ខណៈគាត់គ្មានលុយតតាំងក្តីជាមួយអស់លោកទេ។

បើយោងតាមទំព័រហ្វេសប៊ុក Facebook មួយ នៅថ្ងៃទី០៥ខែកុម្ភះនេះបានលើកឡើងថា៖ បន្ទាប់​ពី​ប្រម៉ែប្រមូលព័ត៌មានដោយយកចិត្តទុកដាក់​ និងសាកសួរបំភ្លឺ​ពីអ្នកពាក់ព័ន្ធ​ ទីបំផុត​យេីងបានរកឃេីញថា​ ឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ អនុប្រធាន​នាយកដ្ឋាន នៅ​ អគ្គលេខាធិការដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ ពិតជា​បានយកដី​លោក​តា​ ឡឹក​ ធន​ និង​ប្រពន្ធ​ ឈ្មោះ​ ពាំង​ សុខ​ ទំហំ​ ១០​ហិកតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែសិទ្ធស្របច្បាប់ណាមួយតាមគតិយុត្តិមិនទាន់មានការបញ្ជាក់ជំនាញនៅឡើយ។
សូមរម្លឹកថា៖ លោក ឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ អនុប្រធាន​នាយកដ្ឋាន នៅ​ អគ្គលេខាធិការដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ ជាជើងខ្លាំងខាងរៀបដីនៅស្រុកកៀនស្វាយ យូរឆ្នាំ តាំងពីជាយោធាពាក់សក្តិ២ដល់ ផ្កាយ២ បើសិក្សាយូរបន្តិចទៀតទើបដឹងថា៖ គាត់មានជំនាញជាជើងរៀបចំដីស្របច្បាប់ខ្លះ បន្លំខ្លះ បោកខ្លះ ធ្វើឯកសារពី ស ទៅ ខ្មៅ ខ្លះ ល្បិចលើសលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ស្ទើរ១០០ជំពូក។ ដោយសារស្នាដៃ លោក បាន ប្រាក់ ធ្វើអោយឧកញ៉ា មួយរូបធ្លាក់ខ្លួនក្រ វេទនា រកអង្ករច្រកឆ្នាំងមិនបាន ខណៈទុកចិត្ត ចុងក្រោយ បាន ប្រាក់ សុីដាច់ដី លុយ ។
មួយរយៈនេះឃើញសកម្មភាព លោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ស្ងប់មិនសូវកម្រើករឿងរំលោភដីធ្លី បន្ទាប់ពីលើកគ្នាទៅរំលោភយកដី រំលោភរំនៅដ្ឋាន អ្នកដទៃនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបក្ខពួក៥នាក់ នឹងដោះលែងបន្ទាប់ពីការជួយអន្តរាគមន៍ទាំងទទឹងទិសរួចមក។
ករណី លោក ផ្កាយ២ បាន ប្រាក់ កើតមាន នៅភូមិ​ ពពាលខែ​ ឃុំ​ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ត​កណ្ដាល​ លក់ទៅអោយ​លោកស្រី​ ទេស​ សុផា​ ប្រាកដ​មែន​ ។ លោកស្រី​ ទេស​ សុផា​ បានអោយដដឹងថា​ ៖លោកស្រី​ បានប្រគល់លុយសរុប​ ១២​ ម៉ឺន​ ដុល្លារ​ អោយទៅ​ឧត្ដមសេនីយ៍​ទោ​ បាន​ ប្រាក់​ រួចរាល់​ហើយ​ ដោយមាន​ មូលទានប័ត្រ​ ចំនួន​ ៦​ ជា​ភស្តុតាង​ស្រាប់​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print