ជនល្មោភកាមម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ពីចាប់ក្មេងស្រីអាយុ១៣រំលោភនៅក្នុងព្រៃអង្គរ

ចែករំលែក៖

សៀមរាបៈ ជនល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបេតិកភ័ណ្ឌ ចាប់ដាក់ខ្នោះដៃបញ្ជូនទៅតុលា​ការដើម្បី​ចាត់តាមនិតិវិធី បន្ទាប់ពីរូបគេបាននាំក្មេងស្រី​អាយុ១៣ឆ្នាំយកទៅរំលោភបានសម្រេចក្នុង​ព្រៃ​​តំបន់អង្គរ ក្រោយពីចាប់ក្មេងប្រុសជាអ្នករួមដំណើរជាមួយក្មេងស្រីនោះយកទៅចងជាប់នឹងដើមឈើ។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅ វេលា១១យប់ ថៃ្ងទី១០ខែមករាឆ្នាំ២០១៦ ស្ថិតនៅ ចំនុច​ក្នុ​ងព្រៃជិតកន្លែងលក់សំបុត្រចូលទស្សនាប្រាសាទអង្គរចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងភូមិមណ្ឌល៣ សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប ។

លោកអនុសេនីយ៍ឯក ញឹក សុផល នាយប៉ុស្តិ៍នគរ បាលសង្កាត់ស្លក្រាមបានឲ្យដឹងថា ការ​ឃាត់ខ្លួន​បានជន​សង្ស័យ​ធ្វើឡើងកាលពីវេលាម៉ោង១១រសៀលថ្ងៃទី១០ខែមករា នៅក្នុងព្រៃ ខាងលើក្នុងភូមិខាងលើ បន្ទាប់​ពីជនល្មោភកាបរូបនោះធ្វើសកម្មភាពលើក្មេងស្រីនៅវេលាម៉ោង៩យប់ថ្ងៃដដែល ។ លោកបន្តថា ជន​សង្ស័យ​មានឈ្មោះប៉ោន រ៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្ត​ស្វាយ​​សង្កាត់សាលាកំរើក ក្រុងសៀម​រាប។ សមត្ដកិច្ចបានឲ្យដឹងថា ជនសង្ស័យបានចេញពីផឹក​ស៊ីុបានធ្វើ​សកម្មភាពជិះ‌ម៉ូតូតាម​ពីក្រោយ​ក្មេ​ងរង​គ្រោះ ប្រុសស្រីទាំង២នាក់ រហូតមកដល់ផ្លូវស្ងាត់ជិតកន្លែង លក់សំបុត្រខាងលើ‌ក៏​បានហៅ​ក្មេងទាំ​ង២នាក់នោះអោយឈប់‌រួចនាំចូលព្រៃឲ្យដោះខោអាវទាំង២នាក់ ចេញ។ លោកបានបន្តថាក្រោយពីដោះ​ខោ​អាវ‌ចេញអស់​ហើយក៏ចងដៃជើងក្មេងប្រុសអបទៅនិងដើមឈើ រួចអូសក្មេងស្រីរងគ្រោះ​យកទៅរំលោ​ភបាន​សម្រេចតែម្តង។ លោកបន្ថែមថា ក្មេងស្រីរងគ្រោះមានឈ្មោះប.​ស.ថអាយុ១៣ឆ្នាំរស់​នៅក្បែរកន្លែង​កើត​​ខាងលើ។ លោកបានបញ្ជាក់ថាដោយ‌មានកម្លាំងនគរបាលបេតិកភណ្ឌ ចុះល្បាត​ឃើញ​ក៏ធ្វើ​ការ​ឃាត់ខ្លួនបញ្ជូនមកឲ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមដើម្បីប្រគល់ឲ្យទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត​ធ្ងន់នៃស្នងការខេត្ត‌ចាត់ការបន្តតាមនិតិវិធី៕ជានិរន្ដរ៍ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print