អាមេរិក៖ ក្រោយពេលទទួលបានព័ត៌មានថា ព្រះរាជបុត្រ Harry និងមហេសីបានជ្រើសរើសទីក្រុង Los Angeles អាមេរិក ដើម្បីរស់នៅ។ ប្រធានាធិបតី ដូណាលត្រាំ បានប្រតិកម្មភ្លាមៗ ដោយនិយាយថា អាមេរិក មិនចំណាយប្រាក់សម្រាប់ការពារសន្តិសុខជូននោះឡើយ បើចង់មកត្រូវចំណាយប្រាក់ការពារសន្តិសុខដោយអង្គឯង។
សារព័ត៌មានរ៉យទ័របានផ្សាយថា ៖ ព្រះរាជបុត្រ Harry និងមហេសីMeghan Markle បានសម្រេចទៅរស់នៅទីក្រុង Los Angeles ដែលជាទីកន្លែង កំណើតនិងធំដឹងក្តីរបស់របស់មហេសី។ សាច់ញាតិ មិតភក្តិ របស់ មហេសីMeghan Markle គឺនៅទីក្រុង Los Angeles ទាំងអស់។
ក្រោយពេលទទួលបានព័ត៌មានខាងលើ ពលរដ្ឋអង់គ្លេស ខឹងសម្បារយ៉ាងខ្លាំង ដល់គ្រួសាររាជបុត្រ Harry ។
ពលរដ្ឋអង់គ្លេសបានលើកឡើងថា៖ រាជ្យវាំង បានចំណាយប្រាក់២,៤ លានអឺរ៉ូ ដើម្បីជួសជុលវិមានFrogmore Cottage សម្រាប់ គ្រួសាររាជបុត្រ Harry និងមហាសី Meghan ប៉ុន្តែមិនព្រមរស់នៅបែជាទៅរស់នៅក្រៅប្រទេសខណៈ ព្រះបិតា Charles កំពុងតែព្យាបាល កូវីដ-១៩។
ចំណែកអ្នកនាំពាក្យរបស់រាជបុត្រ Harry បានបង្ហោះសារនៅលើបណ្តាញ Tweeterថា៖ អាមេរិកមិនចាំបាច់ជួយចំណាយប្រាក់សម្រាប់សន្តិសុខ នោះឡើយ។ រាជបុត្រនិងចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ សន្តិសុខ ៕
ដោយ៖ ធីរីណា