ក្រុមហ៊ុនឆ្នោត​The califorian Lottery រកឃើញអ្នកឈ្នះរង្វាន់ទឹកប្រាក់​១,៥០០លានដុល្លារ​អាមេរិក

ចែករំលែក៖

រង្វាន់យ័ក្ស​ដែលមានទឹកប្រាក់រហូតដល់​១ពាន់​៥០០លានដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោត​The California Lottery បានរកឃើញម្ចាស់ហើយ កាលពីថ្ងៃទី​១៣ខែមករា ហើយសន្លឹកឆ្នោតដែលត្រូវរង្វាន់នោះលក់នៅក្នុងសង្កាត់ Chino Hills ទីក្រុងឡូស​អ៊ែនជឺឡែស អាមេរិក។
​កាលពី​ថ្ងៃ​ពុធ ដែលជា​ថ្ងៃ​ចេញ​លេខឆ្នោត​រង្វាន់​ធំ គេ​សង្កេតឃើញ​មានការ​ផ្អើល​ទិញ​ឆ្នោត​Powerball​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដោយ​មនុស្ស​ទាំង​ជួរៗ​បាន​រង់ចាំ​ទិញ​ឆ្នោត​នៅតាម​ហាង​នានា ជាមួយនឹង​ក្តី​ស្រមៃ​ក្លាយជា​មហាសេដ្ឋី​ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក​។​
​ ក្រុមហ៊ុន​បានប្រកាសថា លេខ​ដែល​ឈ្នះ​រង្វាន់​គឺ​08 27 34 04 19 និងPowerball 10​។​វា​ត្រូវ​បាន​គេ​ចេញ​នៅ​ម៉ោង​១០​និង​៥៩​នាទី​យប់​ថ្ងៃ​ពុធ​​ដែល​ ត្រូវជា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ ម៉ោង​នៅ​កម្ពុជា​។​​ក្រុមហ៊ុន ​បានបញ្ជាក់​ថា បើ​មិនមាន​អ្នកឈ្នះ​រង្វាន់​នេះ​ទេ នោះ​ការចេញ​លេខឆ្នោត​ថ្មី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ហើយ​រង្វាន់​នឹង​ឡើងដល់​២.០០០​លាន​​ដុល្លារ​។​
​សូមបញ្ជាក់ថា អ្នកឈ្នះឆ្នោត​រង្វាន់​យក្ស​នេះ​អាច​ទទួលយក​ប្រាក់សុទ្ធ​៩៣០​លាន​ដុល្លារ​បើ ​ខ្លួន​ជ្រើស​យក​ការបង់ប្រាក់​ភ្លាម​ជាជាង​ការទទួលប្រាក់​ប្រ​​ចាំ​ឆ្នាំ​នៅ ​រយៈពេល​២៩​ឆ្នាំ​៕ 
   
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print