ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ មន្រ្តីនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានចាប់ឃាត់ទូរស័ព្ទទំនើបវ័យឆ្លាតប្រភេទ iPhone 6s និង iPhone 6s Plus ចំនួនជិត ៥០០គ្រឿង ពីឈ្មួញលួចនាំចូលពីប្រទេសហុងកុង និងសិង្ហបុរីដោយលាក់ក្នុងវ៉ាលីសធ្វើដំណើរ និងមិនបានប្រកាសរាយការណ៍ដើម្បីបំពេញកាតព្វកិច្ចពន្ធអាករ ។
ទូរស័ព្ទទាំងអស់ត្រូវបានរឹបអូសយកទៅរក្សាទុកនិងកំពុងដំណើរការតាមនីតិវិធីច្បាប់ជាធរមាន ៕
...