សៀវភៅ ក្រមង៉ុយ ជាមួយបណ្តាំ “កុំដេកតែក្រ…” ត្រូវបានបោះពុម្ពឡើងវិញ

ចែករំលែក៖

“កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ…” ជាបណ្តាំរបស់អ្នកប្រាជ្ញវោហាសាស្រ្តខែ្មរដែលបានចងក្រងនៅក្នុងសៀវភៅ “ក្រមង៉ុយ” តាំងពីទសវត្សឆ្នាំ១៩៣០ ត្រូវបានបោះពុម្ពផ្សព្វផ្សាយឡើងវិញហើយ ដោយអ្នកកាសែតខែ្មរជើងចាស់មួយរូប ។
សៀវភៅក្រមង៉ុយ មានកម្រាស់ជាង១០០ទំព័រ ជាប្រភេទកំណាព្យកាព្យឃ្លោងដ៏ពិរោះរណ្តំបង្កប់ដោយខ្លឹមសារអប់រំ ស្តីពីការរៀបចំជីវិតឲ្យបានល្អប្រសើរ ការរើសគូស្រករជាអនាគត និងពាក្យទូន្មានដល់យុវជន មាតាបិតា និងមន្រ្តីរាជការ ត្រូវបានលោក ពុយ គា រៀបរៀងបោះពុម្ពផ្សាយឡើងវិញ ដើម្បីចែកចាយជូនសិស្ស និស្សិតក្រីក្រ និង ដាក់នៅតាមបណ្ណាល័យ និងសាលារៀននានា ជាពិសេសនៅតាមជនបទ និងតំបន់ដាច់ស្រយាល ។ប៉ុនែ្តដោយសារចំនួននៃការបោះពុម្ពនិងចែកចាយមានកំណត់ លោកអ្នកដែលពេញចិត្តនិងគាំទ្របិតាកំណាព្យខែ្មរ ក្រមង៉ុយ អាចចូលរួមបំពេញបន្ថែមជាមួយ លោក ពុយ គា តាមរយៈលេខទូរស័ព្ទ ០១២ ៩០៨ ៨៤០ ។

“កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ ញុះញង់អ្នកធំ ។ កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ…” នេះជាសម្រង់វគ្គខ្លីមួយរបស់បណ្តាំក្រមង៉ុយ ៕ 
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print