គយសៀមរាបចាប់ទូរស័ព្ទគេចពន្ឋជាង៥០០គ្រឿង​ ភាគច្រើនជា iPhone6s iphone6 plus

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ មន្រ្តីនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានចាប់ឃាត់ទូរស័ព្ទទំនើបវ័យឆ្លាតប្រភេទ iPhone 6s និង iPhone 6s Plus ចំនួនជិត ៥០០គ្រឿង ពីឈ្មួញលួចនាំចូលពីប្រទេសហុងកុង និងសិង្ហបុរីដោយលាក់ក្នុងវ៉ាលីសធ្វើដំណើរ និងមិនបានប្រកាសរាយការណ៍ដើម្បីបំពេញកាតព្វកិច្ចពន្ធអាករ ។

ទូរស័ព្ទទាំងអស់ត្រូវបានរឹបអូសយកទៅរក្សាទុកនិងកំពុងដំណើរការតាមនីតិវិធីច្បាប់ជាធរមាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print