អាជ្ញាធរអៈអាងថា ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​ ចំនួន​០៨​នាក់​ បាន​មក​មណ្ឌល​សុខភាព​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ពលករ​ចំណាកស្រុក​ មក​ពី​ប្រទេស​ថៃ​ ចំនួន​០៨​នាក់​ ស្រី​០៤​នាក់​ បាន​មក​ដល់​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ នៅ​ទីតាំង​ សាលា​បឋម​សិក្សា​គំរូ​ក្រុង​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​ និង​ណែនាំ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មូលដ្ឋាន​របស​ពួក​គាត់​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០៦​និង​០០​នាទី​ ។​
អាជ្ញាធរអៈអាងថា៖ ក្នុង​ចំនួន​ពលករ​០៨​នាក់​ គឺ​មាន​ទីលំនៅ​ក្នុងស្រុក​កំពង់ត្រឡាច​ចំនួន​ ០២​នាក់​ និង​ស្រុក​សាមគ្គី​មាន​ជ័យ​ ចំនួន​០៦​នាក់​ ពួកគាត់ត្រូវយកចិត្តទុកដាក់ពីក្រុមការងារធ្វើ​ច​ត្តា​ឡី​ស័ក​។

​សូមបញ្ជាក់ថា៖ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​បាន​ត្រួតពិនិត្យ​ឃើញ​ថា​ សុខភាព​មាន​ភាព​ប្រក្រតី​ ពលករ​ទាំង​ ០៨​នាក់​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ អនុញ្ញាត​អោយ​វិល​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ ដោយ​បាន​ណែនាំ​ឲ្យ​ត្រូវ​តែ​ធ្វើការ​ដាក់​ខ្លួនឯង​អោយ​នៅ​ដាច់​ដោយឡែក​រយះ​ពេល​ ១៤​ ថ្ងៃ​ពី​ក្រុម​គ្រួសារ​ និង​ញាតិ​មិត្ត​ បងប្អូន​ ករណី​មាន​បញ្ហា​ត្រូវ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​។ ពលករទាំងអស់បានចូលរួមអនុវត្តតាមការណែនាំ និងពេញចិត្តក្នុង ការពារអនាម័យដោយខ្លួនឯងដើម្បីសុខមាលភាពពួកគាត់ និងក្រុមគ្រួសារ៕

ដោយ៖ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print